រុស្ស៊ី​អាចនឹងឈាន​ទៅ​រំលាយ​ទីភ្នាក់ងារ​ជ្វីហ្វប្រចាំប្រទេសរុស្ស៊ីចោល បន្ទាប់ពីអ៊ីស្រាអែលរិះគន់​សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន!!
Breaking News

រុស្ស៊ី​អាចនឹងឈាន​ទៅ​រំលាយ​ទីភ្នាក់ងារ​ជ្វីហ្វប្រចាំប្រទេសរុស្ស៊ីចោល បន្ទាប់ពីអ៊ីស្រាអែលរិះគន់​សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន!!

យោងតាមតុលាការក្រុងម៉ូស្គូបានឱ្យដឹងថា ក្រសួងយុត្តិធម៌របស់ប្រទេសរុស្ស៊ីបានស្នើសុំឱ្យមានការរំលាយ​ទីភ្នាក់ងារជ្វីហ្វដែលមានទីតាំងក្នុងប្រទេស និងជាអង្គការមិនរកប្រាក់ចំណេញដែលលើកកម្ពស់ការធ្វើអន្តោប្រវេសន៍ជនជាតិជ្វីហ្វទៅកាន់ប្រទេសអ៊ីស្រាអែល។

គេហទំព័ររបស់តុលាការស្រុក Basmanny បាននិយាយថា ក្រសួងយុត្តិធម៌បានដាក់សំណើនៅថ្ងៃទី 15 ខែកក្កដា ហើយតុលាការក្រុងម៉ូស្គូនឹងពិភាក្សាគ្នានៅថ្ងៃទី 28 ខែកក្កដា ។ ​

ចំណាត់ការប្រឆាំងនឹងទីភ្នាក់ងារជ្វីហ្វដែលមានមូលដ្ឋាននៅទីក្រុងហ្សេរុយសាឡឹម ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ជនជាតិជ្វីហ្វដ៏ធំបំផុតក្នុងពិភពលោកនេះ បន្ទាប់ពីការរិះគន់របស់អ៊ីស្រាអែលអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid បានចោទប្រកាន់រុស្ស៊ី កាលពីខែមេសាពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *