រុស្ស៊ីផ្តើមធ្វើសមយុទ្ធយោធារួមគ្នាជាមួយចិន និងឥណ្ឌា ចំពេលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត
Breaking News

រុស្ស៊ីផ្តើមធ្វើសមយុទ្ធយោធារួមគ្នាជាមួយចិន និងឥណ្ឌា ចំពេលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន រំពឹងថា ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយចិន និងឥណ្ឌា គឺជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកក្នុងការធ្វើឱ្យរុស្ស៊ីនៅឯកោ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា សមយុទ្ធរួមនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី1 ដល់ថ្ងៃទី7 ខែកញ្ញា ក្នុងតំបន់ចុងបូព៌ា និងសមុទ្រជប៉ុនផងដែរ ។ កងទ័ពជាង 50.000នាក់នឹងចូលរួមក្នុងសមយុទ្ធនេះ រួមមានសព្វាវុធចល័តជាង 5.000គ្រឿង យន្តហោះ 140គ្រឿង នាវាចម្បាំង 60គ្រឿង យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ យន្តហោះដឹកជញ្ជូនយោធា និងទាហានឆត្រយោងផងដែរ ។

ប្រទេសដែលបានបញ្ជូនទាហានទៅចូលរួមក្នុងសមយុទ្ធនេះ រួមមានអតីតរដ្ឋដែលជាសមាជិកសូវៀតមួយចំនួន ប្រទេសចិន ឥណ្ឌា ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា និងប្រទេសស៊ីរីផងដែរ ។

លោក Vasily Kachin អ្នកជំនាញយោធារុស្ស៊ីនិយាយថា “ការចូលរួមរបស់ចិននៅក្នុងសមយុទ្ធនេះមិនបានបង្ហាញថា ចិនបានជ្រើសរើសឈរក្បែររុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែននោះទេ គ្រាន់តែជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការយោធាតែប៉ុណ្ណោះ” ។

Leave a Reply

Your email address will not be published. Required fields are marked *