រុស្ស៊ីផ្តល់រង្វាន់ដល់អ្នកបើកយន្តហោះចម្បាំង ដែលធ្វើឲ្យយន្តហោះគ្មានមនុស្សបើករបស់អាម៉េរិកធ្លាក់នៅសមុទ្រខ្មៅ
Rusia USA War World

រុស្ស៊ីផ្តល់រង្វាន់ដល់អ្នកបើកយន្តហោះចម្បាំង ដែលធ្វើឲ្យយន្តហោះគ្មានមនុស្សបើករបស់អាម៉េរិកធ្លាក់នៅសមុទ្រខ្មៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីបានផ្តល់ពានរង្វាន់រដ្ឋដល់អ្នកបើកបរយន្តហោះចម្បាំងពីររូបដែលធ្វើឲ្យយន្តហោះគ្មានមនុស្សបើកឈ្លបការណ៍របស់សហរដ្ឋអាម៉េរិកធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ ខណៈដែលមន្ត្រីសហរដ្ឋអាម៉េរិកបានប្រកាសថាជើងហោះហើរចារកម្មរបស់ខ្លួននៅក្នុងតំបន់បានដំណើរការឡើងវិញ ។

ការផ្ដល់ពានរង្វាន់កាលពីថ្ងៃសុក្រដល់អាកាសយានិកយន្តហោះចម្បាំង Su-27 រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានកោតសរសើរចំពោះសមិទ្ធិផលរបស់ពួកគេក្នុងការរារាំងយន្តហោះគ្មានមនុស្សបើកមិនឱ្យហោះហើរចូលទៅក្នុងតំបន់ក្បែរគ្រីមៀរដែលទីក្រុងម៉ូស្គូបានហាមឃាត់ការចូល ។

ការបង្ហាញរបស់រុស្ស៊ីអំពីពានរង្វាន់នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាអាមេរិកបានចេញផ្សាយវីដេអូឃ្លីបរយៈពេល 42 វិនាទីដែលបង្ហាញពីយន្តហោះចម្បាំង Su-27 របស់រុស្ស៊ីស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ហើយឆ្លងកាត់យ៉ាងជិតដោយបាញ់សាំងក្នុងគោលបំណងធ្វើឱ្យខូចអុបទិករបស់យន្តហោះគ្មានមនុស្សបើក និងឧបករណ៍បច្ចេកទេសផ្សេងៗទៀត ។

ប្រភព ៖ Al Jazeera

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *