រុស្ស៊ីបានអនុម័តលើច្បាប់ថ្មី បង្ខំឲ្យក្រុមហ៊ុនឯកជនក្នុងប្រទេស គាំទ្រដល់ប្រតិបត្តិការយោធារបស់ប្រទេសខ្លួន ហើយពួកគេពុំអាចបដិសេធបានឡើយនូវកិច្ចសន្យាការពារជាតិមួយនេះ!!
Breaking News

រុស្ស៊ីបានអនុម័តលើច្បាប់ថ្មី បង្ខំឲ្យក្រុមហ៊ុនឯកជនក្នុងប្រទេស គាំទ្រដល់ប្រតិបត្តិការយោធារបស់ប្រទេសខ្លួន ហើយពួកគេពុំអាចបដិសេធបានឡើយនូវកិច្ចសន្យាការពារជាតិមួយនេះ!!

បណ្ដាញសារព័ត៌មាន RT បានរាយការណ៍ថា រុស្ស៊ីបានអនុម័តលើច្បាប់ថ្មី បង្ខំឲ្យក្រុមហ៊ុនឯកជនក្នុងប្រទេស គាំទ្រដល់ប្រតិបត្តិការយោធារបស់ប្រទេសខ្លួន ហើយពួកគេពុំអាចបដិសេធបានឡើយនូវកិច្ចសន្យាការពារជាតិមួយនេះ!!

RT បានរាយការណ៍បន្តថា ប្រធានាធិបតី ពូទីន បានអនុម័តលើច្បាប់ណែនាំបទបញ្ញត្តិពិសេសក្នុងប្រព័ន្ធសេដ្ឋកិច្ច ពាក់ទ័ន្ធទៅនឹងអំពើភារវៈកម្ម និងប្រតិប្តិការនានាដោយកងទ័ពរុស្ស៊ីនៅបរទេស ។

យោងទៅតាមច្បាប់នេះ បណ្ដាក្រុមហ៊ុនឯកជនដែលកំពុងបើកដំណើរការមុខជំនួញ និងកិច្ចការនានាក្នុងប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឲ្យមានការបដិសេធលើកិច្ចសន្យាការពារជាតិ និងវិស័យយោធា ។ ក្នុងឯកសារច្បាប់នេះត្រូវបានលើកឡើងអំពី បទបញ្ញត្តិនៃការទិញលក់ទំនិញ និងសេវាកម្មសម្រាប់ការប្រើប្រាស់ក្នុងជួរកងទ័ព រួមទាំងកិច្ចសន្យាក្នុងការផ្គត់ផ្គង់ និងសាងសង់ឃ្លាំងផ្ទុកទំនិញ វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច អនុលោមទៅតាមបទបញ្ជារបស់ក្រសួងការពារជាតិរុស្ស៊ី ។

Leave a Reply

Your email address will not be published. Required fields are marked *