រុស្ស៊ីបន្ថែមប្រព័ន្ធការពារដែនអាកាសនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែននៅទីក្រុង Zaporizhzhia បន្ទាប់ពីរោងចក្រនេះរងការបាញ់ផ្លោងជាបន្តបន្ទាប់!!
Breaking News

រុស្ស៊ីបន្ថែមប្រព័ន្ធការពារដែនអាកាសនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែននៅទីក្រុង Zaporizhzhia បន្ទាប់ពីរោងចក្រនេះរងការបាញ់ផ្លោងជាបន្តបន្ទាប់!!

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ដែលត្រូវបានតែងតាំងដោយរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នឹងត្រូវបានពង្រឹងបន្ទាប់ពីប៉ុន្មានថ្ងៃនៃការបាញ់ផ្លោងនៅលើទីតាំងពីសំណាក់កងទ័ពអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Yevgeny Balitsky ប្រធានរដ្ឋបាលដែលគាំទ្រដោយរុស្ស៊ីនៅតំបន់ Zaporizhzhia ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ក៏បាននិយាយផងដែរថា ស្ថានីយថាមពលនុយក្លេអ៊ែរ ដែលជាស្ថានីយថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប កំពុងដំណើរការជាធម្មតា ហើយខ្សែថាមពលដែលខូចត្រូវបានស្តារឡើងវិញ ។

គួរបញ្ជាក់ផងដែរថា ទាំងទីក្រុងគៀវ និងទីក្រុងម៉ូស្គូបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារលើស្ថានីយថាមពលនុយក្លេអ៊ែរដែលមានទីតាំងនៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *