រុស្ស៊ីបញ្ជាឲ្យបិទគេហទំព័ររបស់ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេត Bellingcat ដោយខ្លួនបានអះអាងថា ស្ថាប័ននេះទទួលបានថវិការគាំទ្រពី លោកខាងលិច!!
Breaking News

រុស្ស៊ីបញ្ជាឲ្យបិទគេហទំព័ររបស់ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេត Bellingcat ដោយខ្លួនបានអះអាងថា ស្ថាប័ននេះទទួលបានថវិការគាំទ្រពី លោកខាងលិច!!

បណ្ដាញសារព័ត៌មាន RT បានចុះផ្សាយថា ស្ថាប័នតុលាការកំពូលរបស់រុស្ស៊ីបានចេញសេចក្ដីបង្គាប់ហាមឃាត់រាល់អង្គការដែលទទួលបានប្រាក់គាំទ្រពីប្រទេសលោកខាងលិចក្នុងការដំណើរការក្នុងប្រទេសរុស្ស៊ី ក្នុងសេចក្ដីបង្គាប់នោះបានបញ្ជាក់ដល់ស្ថាប័ន Bellingcat គឺជា Page ដែលត្រូវហាមឃាត់ផងដែរ ។

ស្ថាប័នតុលាការកំពូលរបស់រុស្ស៊ីកាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងថា ក្រុមការងារបានធ្វើការស៊ើបអង្កេតលើស្ថាប័ន Bellingcat ដោយបានដឹងថា ស្ថាប័នមួយនេះទទួលបានប្រាក់ឧបត្ថម្ភគាំទ្រពីប្រទេសលោកខាងលិច រួមទាំងអង្គការមិនស្វែងរកប្រាក់កម្រៃចំនួន 2 ផ្សេងទៀត ដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យសន្តិសុខជាតិរបស់រុស្ស៊ី ហើយយើងក៏មិនត្រូវការឲ្យស្ថាប័នទាំងនេះបើកដំណើរការនៅក្នុងប្រទេសរបស់យើងផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *