រុស្ស៊ីនឹងផ្អាកធ្វើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិសារជាថ្មីម្តងទៀតដល់សហគមន៍អឺរ៉ុប
Breaking News

រុស្ស៊ីនឹងផ្អាកធ្វើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិសារជាថ្មីម្តងទៀតដល់សហគមន៍អឺរ៉ុប

ប្រទេសរុស្ស៊ីនឹងធ្វើការផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិសារជាថ្មីម្តងទៀតដល់សហគមន៍អឺរ៉ុប ការផ្អាកលើកនេះនឹងអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តុកទុកឧស្ម័នធម្មជាតិរបស់សហគមន៍អឺរ៉ុបមុនរដូវរងាខាងមុខនេះ ។

ប្រទេសរុស្ស៊ីនឹងផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរឧស្ម័នដ៏សំខាន់របស់ខ្លួនសម្រាប់រយៈពេល 3ថ្ងៃចាប់ពីចុងខែសីហានេះ ដល់ដើមខែកញ្ញា ។ យោងតាមការបង្ហើបរបស់សហគ្រាសផ្នែកថាមពលរដ្ឋរបស់រុស្ស៊ីដ៏ធំបំផុតឈ្មោះថា  Gazprom កាលពីថ្ងៃសុក្រ ទី19 កក្កដាបានឱ្យដឹងថា ខ្លួនបានជំរុញឱ្យមានការដាក់សម្ពាធលើតំបន់ទាំងនោះ ដែលពួកគេកំពុងព្យាយាមបំពេញថាមពលបម្រុងរបស់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងរដូវរងាខាងមុខនេះ ។

ការថែទាំ និងជួសជុលបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 1 ឆ្លងកាត់សមុទ្របាល់ទិក ទៅកាន់ប្រទេសអាល្លឺម៉ង់ដែលមិនបានគ្រោងទុកនេះ បានជំរុញឱ្យមានការប្រឈមមុខដាក់គ្នាក្នុងវិស័យថាមពលរវាងរុស្ស៊ី និងសហភាពអឺរ៉ុបកាន់តែមានភាពតានតឹងកាន់តែខ្លាំង រយៈកាលកន្លងមកបញ្ហានេះបានធ្វើឱ្យអតិផរណានៅក្នុងតំបន់អឺរ៉ុបកើនឡើង ហើយបានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *