រុស្ស៊ីនិយាយថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream បានកើតឡើងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយចារកម្មអាម៉េរិក
Breaking News

រុស្ស៊ីនិយាយថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream បានកើតឡើងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយចារកម្មអាម៉េរិក

ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream បានកើតឡើងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិក ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានប្រាប់ទូរទស្សន៍ដែលគាំទ្រវិមានក្រឹមឡាំងថា ទីក្រុងវ៉ាស៊ីនតោនមានការគ្រប់គ្រងពេញលេញលើដែនទឹកនៅជុំវិញប្រទេសដាណឺម៉ាក និងស៊ុយអែត ដែលការលេចធ្លាយចំនួនបួនត្រូវបានរកឃើញនៅលើបំពង់ Nord Stream 1 និង Nord Stream 2 ដែលឆ្លងកាត់បាតសមុទ្របាល់ទិក។

ប៉ុន្តែលោកស្រី Zakharova មិនបានផ្តល់ភស្តុតាងស្ដីពីការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើដែនទឹកស៊ុយអែត និងដាណឺម៉ាកទេ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *