រុស្ស៊ីទិញសព្វាវុធក្នុងតម្លៃ 500000លាន Rubles នៅក្នុងព្រឹត្តិការណ៍ “Army-2022”!!
Breaking News

រុស្ស៊ីទិញសព្វាវុធក្នុងតម្លៃ 500000លាន Rubles នៅក្នុងព្រឹត្តិការណ៍ “Army-2022”!!

យោងតាមប្រព័ន្ធផ្សព្វផ្សាយ rossaprimavera បានឲ្យដឹងថា ពិព័រណ៍អន្តរជាតិប្រចាំឆ្នាំដែលមានឈ្មោះថា “Army-2022” ប្រារព្ធឡើងចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី21 ខែសីហាឆ្នាំ2022 ក្នុងទីក្រុង Kubinka ដែលនៅមិនឆ្ងាយពីទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ។
ព្រឹត្តិការណ៍នេះមិនមែនជាព្រឹត្តិការណ៍សម្រាប់តែក្រុមហ៊ុនផលិតឧបករណ៍យោធារុស្ស៊ីទាំងអស់នោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ផងដែរ ហើយរឿងដែលសំខាន់បំផុតនៅក្នុងព្រឹត្តិការណ៍នេះគឺ ការចុះហត្ថលេខាលើកិច្ចសន្យាសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍ និងការផ្គត់ផ្គង់សម្ភារៈយោធាដល់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ។


កាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2022 អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីលោក Alexei Krivoruchko បានប្រកាសថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានចុះហត្ថលេខា និងប្រគល់កិច្ចសន្យារដ្ឋាភិបាលចំនួន 29ច្បាប់ ជូនដល់ក្រុមហ៊ុនអ្នកផលិត និងអភិវឌ្ឍអាវុធរុស្ស៊ី ដែលមានទំហំទឹកប្រាក់សរុបជាង 500000លាន Rubles ។

Leave a Reply

Your email address will not be published. Required fields are marked *