រុស្ស៊ីចំណាយប្រាក់រហូតដល់ 54.6 លានដុល្លារ ដើម្បីការពារលោកប្រធានាធិបតី ពូទីន មិនឲ្យឆ្លងវីរ៉ុសកូវីដ19!!
Breaking News

រុស្ស៊ីចំណាយប្រាក់រហូតដល់ 54.6 លានដុល្លារ ដើម្បីការពារលោកប្រធានាធិបតី ពូទីន មិនឲ្យឆ្លងវីរ៉ុសកូវីដ19!!

យើងគ្រប់គ្នាបានដឹងច្បាស់រួចមកហើយថា រាល់ការការពារមេដឹកនាំរបស់ប្រទេសនីមួយៗឲ្យជៀសផុតពីវីរ៉ុសកូវីដ19 តែងតែមានការយកចិត្តទុកដាក់យ៉ាងពិសេស ព្រោះមេដឹកនាំប្រទេសនីមួយៗគឺជាបុគ្គលសំខាន់បំផុត ប្រសិនជាឆ្លងវីរ៉ុសកូវីដ19 ច្បាស់ណាស់វានឹងក្លាយជារឿងដ៏មួយដែលពុំមានប្រទេសណាចង់ឲ្យវាកើតឡើងឡើយ ។

មេដឹកនាំរុស្ស៊ីលោក ពូទីន ក៏ជាមេដឹកនាំម្នាក់ដែលទទួលបានការពារពិសេសមិនឲ្យឆ្លងវីរ៉ុសកូវីដ19 តែអ្វីដែលមិនដូចទៅនឹងមេដឹកនាំប្រទេសដទៃនោះគឺ ការចំណាយសម្រាប់វិធានការរការពារលោកពូទីនជៀសឲ្យផុតពីវីរ៉ុសកូវីដ19 មានខ្ទង់ចំណាយខ្ពស់ជាគេបំផុតក្នុងពិភពលោក ។

យោងទៅតាមទិន្នន័យផ្ទៃក្នុងក្រសួងសុខាភិបាលរុស្ស៊ីបានបង្ហើបឲ្យដឹងថា តួលេខថវិកាសម្រាប់វិធានការការពារសុខភាពមេដឹកនាំខ្លួនមានចំនួនដល់ទៅ 54.6 លានដុល្លារអាម៉េរិកឯណោះ ។

ដោយឡែកក្រុមអ្នកជំនាញផ្នែកសុខាភិបាលក្នុងប្រទេសលោកខាងលិចមើលឃើញថា ថវិកាខ្ទង់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ច្បាស់ណាស់មិនមែនចំណាយតែលើវិធានការការពារប៉ុណ្ណោះនោះទេ តែវាបានបូករួមជាមួយថ្លៃព្យាបាលយ៉ាងពិសេសផងដែរ ។

ប្រភព ៖​ ABC News

Leave a Reply

Your email address will not be published. Required fields are marked *