រុស្ស៊ីចរចាជាមួយប្រទេសចិន អេហ្ស៊ីប និងអាស៊ែបៃហ្សង់ ក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់របស់រុស្ស៊ី
Breaking News

រុស្ស៊ីចរចាជាមួយប្រទេសចិន អេហ្ស៊ីប និងអាស៊ែបៃហ្សង់ ក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់របស់រុស្ស៊ី

Mir គឺជាប្រព័ន្ធទូទាត់ប្រាក់របស់រុស្ស៊ី សម្រាប់ការផ្ទេរប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក បង្កើតឡើងដោយធនាគារកណ្តាលនៃប្រទេសរុស្ស៊ី ក្រោមច្បាប់ដែលបានអនុម័តកាលពីថ្ងៃទី1 ខែឧសភា ឆ្នាំ2017 មកម្ល៉េះ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនទូទាត់ប្រាក់ឌីជីថលរបស់ប្រទេសបែលហ្ស៊ិកឈ្មោះថា OpenWay វាគឺជាប្រព័ន្ធទូទាត់តាមកាតរបស់រដ្ឋរុស្ស៊ី ដែលជាសាខារបស់ធនាគារកណ្តាលរុស្ស៊ី នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋរុស្ស៊ី TASS ។

អ្នកជំនាញនិយាយថា ដើម្បីធ្វើឱ្យកាន់តែងាយស្រួលយល់ Mir គឺដូចទៅនឹង VISA CARD និង MASTER CARD ផងដែរ តែសម្រាប់ Mir មិនមែនជាប័ណ្ណឥណទាន ប័ណ្ណផ្តល់ដែនកំណត់ឥណទាន ប័ណ្ណកំណត់អត្រាការប្រាក់ និងប័ណ្ណបង់ថ្លៃសេវាសម្រាប់អ្នកប្រើប្រាស់នោះទេ ផ្ទុយទៅវិញ Mir គឺជាកាតសម្រាប់ទូទាត់ប្រាក់ ទៅកាន់ផលិតផល និងសេវាកម្មក្នុងចង្កោមម៉ាកយីហោរបស់ Mir ហើយក៏ស្ថាប័នហិរញ្ញវត្ថុដើម្បីផ្តល់ឥណទាន ឥណពន្ធ ឬកម្មវិធីផ្សេងៗទៀត ដល់អតិថិជនក្នុងចង្កោមរបស់ពួកគេតែប៉ុណ្ណោះ ។

ដូច្នេះហើយបានជារុស្ស៊ីត្រូវពង្រីកវិសាលភាពនៃសេវាកម្មកាត Mir នៅក្នុងតំបន់ផ្សេងៗនៃពិភពលោក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងភាពងាយស្រួលផ្នែកហិរញ្ញវត្ថុដល់ប្រជាជនរុស្ស៊ីទាំងអស់ ដែលធ្វើដំណើរទៅកាន់បរទេស ទាំងការធ្វើដំណើរដើម្បីទេសចរណ៍ និងការធ្វើដំណើរដើម្បីជំនួញ ។ល។

យោងទៅតាមរបាយការណ៍ព័ត៌មានពី m24.ru ដែលបានចុះផ្សាយថា លោក Alexander Pankin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាន និងកំពុងចរចាជាមួយប្រទេសគោលដៅ និងប្រទេសដែលជាសម្ព័ន្ធមិត្តជាច្រើនរបស់ខ្លួនដូចជា ថៃ ចិន អេហ្ស៊ីប និងប្រទេសអាស៊ែបៃហ្សង់ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កាត Mir នៅក្នុងប្រទេសទាំងនោះ ។

Leave a Reply

Your email address will not be published. Required fields are marked *