រុស្ស៊ី​គំរាម​កាត់ផ្ដាច់​អុកស៊ីសែន​ទៅកាន់ប្រទេស​លីទុយអានី​សម្រាប់​ការ​បិទផ្លូវទៅកាន់តំបន់​ Kaliningrad ។
Breaking News

រុស្ស៊ី​គំរាម​កាត់ផ្ដាច់​អុកស៊ីសែន​ទៅកាន់ប្រទេស​លីទុយអានី​សម្រាប់​ការ​បិទផ្លូវទៅកាន់តំបន់​ Kaliningrad ។

ការឆ្លើយតបរបស់ទីក្រុងម៉ូស្គូចំពោះការហាមប្រាមរបស់លីទុយអានីលើការធ្វើដំណើរឆ្លងកាត់តំបន់ Kaliningrad អាចនឹងបង្ខំឲ្យរុស្ស៊ីធ្វើការ “កាត់ផ្តាច់អុកស៊ីសែន” ទៅកាន់បណ្តាប្រទេសបាល់ទិក នេះបើអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមាន។

Kaliningrad គឺជាតំបន់តូចមួយរបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសលីទុយអានី និងប៉ូឡូញ។ កាលពីដើមខែនេះ ប្រតិបត្តិករផ្លូវដែកជាតិរបស់ទីក្រុង Vilnius បានផ្អាកការដឹកជញ្ជូនទំនិញទៅមករវាងតំបន់ Kaliningrad និងប្រទេសរុស្ស៊ី ដោយលើកឡើងពីទណ្ឌកម្មដែលបានដាក់ដោយអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Argumenty i Fakty លោក Medvedev បានអះអាងថា សហភាពអឺរ៉ុបមិនបានទទូចលើការដាក់ទណ្ឌកម្មនេះឡើយ ដូច្នេះហើយ ប្រទេសលីទុយអានី «បានឱនក្បាលគោរពចំពោះអ្នកមានគុណរបស់ពួកគេគឺអាម៉េរិក ដោយបង្ហាញពីអាកប្បកិរិយាឆ្កួតលីលារបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី»។

ដោយសង្កត់ធ្ងន់ថាការហាមប្រាមឆ្លងកាត់គឺជាផ្នែកមួយនៃ “សង្រ្គាមប្រូកស៊ី” ដែលបានបង្កើតដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី លោក Medvedev បានសន្យាថា ការចាត់វិធានការសងសឹកពីទីក្រុងម៉ូស្គូនឹង “សាហាវឃោរឃៅបំផុត” ។
យោងទៅតាមគាត់ ជំហានសងសឹកជាច្រើនដែលអាចធ្វើទៅបាននឹងមានលក្ខណៈសេដ្ឋកិច្ច និង “អាចកាត់ផ្តាច់អុកស៊ីហ្សែនដល់ប្រទេសជិតខាងបាល់ទិក ដែលបានធ្វើសកម្មភាពជាសត្រូវនឹងរុស្ស៊ី “។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *