របាយការណ៍មួយបានបង្ហាញថាខេត្តមួយចំនួនរបស់ប្រទេសចិនបានចំណាយលុយយ៉ាងហោចណាស់ 51.6 លានដុលា្លរដើម្បីទប់ស្កាត់ COVID-19 ក្នុងឆ្នាំ 2022
China Covid-19

របាយការណ៍មួយបានបង្ហាញថាខេត្តមួយចំនួនរបស់ប្រទេសចិនបានចំណាយលុយយ៉ាងហោចណាស់ 51.6 លានដុលា្លរដើម្បីទប់ស្កាត់ COVID-19 ក្នុងឆ្នាំ 2022

យោងតាមរបាយការណ៍ថវិកាប្រចាំឆ្នាំពីរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា ខេត្តនានាបានចំណាយយ៉ាងហោចណាស់ 352 ពាន់លានយន់ (51.6 ពាន់លានដុល្លារ) លើការទប់ស្កាត់ COVID-19 ក្នុងឆ្នាំ 2022 នេះបើយោងតាមរបាយការណ៍ថវិកាប្រចាំឆ្នាំពីរដ្ឋាភិបាលក្នុងតំបន់ ដោយបន្ថែមភាពតានតឹងដល់ហិរញ្ញវត្ថុខេត្តក្នុងមួយឆ្នាំនៅពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

គួរឱ្យដឹងដែរថា ក្នុងចំណោមខេត្ត តំបន់ និងក្រុងចំនួន 31 របស់ប្រទេសចិន យ៉ាងហោចណាស់ 20 បានបង្ហាញពីការចំណាយរបស់ពួកគេលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរីករាលដាលក្នុងឆ្នាំ 2022 ដោយខេត្តអ្នកមានមួយចំនួនវាបានចំណាយច្រើនបំផុត។ដែលក្នុងនោះ ខេត្តដែលមានសេដ្ឋកិច្ចខ្លាំងបំផុតរបស់ប្រទេសចិន គឺខេត្តក្វាងទុងនៅភាគខាងត្បូង បានចំណាយប្រាក់អស់ 71.14 ពាន់លានយន់កាលពីឆ្នាំមុន ដោយក្នុងនោះរួមទាំងការចាក់វ៉ាក់សាំង ការធ្វើតេស្ត PCR និងការឧបត្ថម្ភធនសម្រាប់បុគ្គលិកពេទ្យ។ តួលេខនេះជាតួរលេខធំបំផុតក្នុងចំណោមសេដ្ឋកិច្ចខេត្តទាំង 20 គឺកើនឡើង 56.8 % ពីការចំណាយទាក់ទងនឹង COVID ក្នុងឆ្នាំ 2021 និងច្រើនជាងការចំណាយរបស់ 2020 ពីរដង។ ហើយគួររំលឹកផងដែរថា ប្រទេសចិនបានចំណាយថវិកាសរុបប្រមាណជា 146.6 ពាន់លានយន់ក្នុងការទប់ស្កាត់ជំងឺរាតត្បាតក្នុងកំឡុងពេល 3 ឆ្នាំនេះ។

នៅពេលដែលប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញនៅថ្ងៃទី 8 ខែមករា បន្ទាប់ពីរយៈពេលបីឆ្នាំនៃការប្រកាន់ខ្ជាប់នូវរបប សូន្យ-COVID ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua News Agency បានរាយការណ៍ថា “វាបានក្លាយទៅជាការលំបាកមួយក្នុងការលុបបំបាត់មេរោគឆ្លង ការចំណាយសង្គម តម្លៃនៃការការពារ COVID និង ការគ្រប់គ្រងបានកើនឡើង” ។

Source: RT

BY Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *