របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានផ្លាស់ប្តូរច្បាប់ ដោយតម្រូវឲ្យគណបក្សនយោបាយ​សុំច្បាប់ប្រសិនបើពួកគេចង់ជួបមន្រ្តីទូតបរទេស និង​អង្គការអន្តរជាតិ​ ខណៈការបោះឆ្នោតដែលរំពឹងទុកថានឹងកើតឡើងនៅឆ្នាំក្រោយ!!
Breaking News

របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានផ្លាស់ប្តូរច្បាប់ ដោយតម្រូវឲ្យគណបក្សនយោបាយ​សុំច្បាប់ប្រសិនបើពួកគេចង់ជួបមន្រ្តីទូតបរទេស និង​អង្គការអន្តរជាតិ​ ខណៈការបោះឆ្នោតដែលរំពឹងទុកថានឹងកើតឡើងនៅឆ្នាំក្រោយ!!

ប្រជាជាតិអាស៊ីអាគ្នេយ៍នេះបានធ្លាក់ចូលទៅក្នុងភាពចលាចល ហើយសេដ្ឋកិច្ចរបស់ខ្លួនកំពុងស្ថិតក្នុងភាពរអាក់រអួលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ 2021 ដែលបានទម្លាក់រដ្ឋាភិបាលស៊ិវិលរបស់លោកស្រី Aung San Suu Kyi ។

យោធាបានចោទប្រកាន់រដ្ឋាភិបាលលោកស្រីពីការក្លែងបន្លំ​សន្លឹកឆ្នោតយ៉ាងច្រើនក្នុងអំឡុងពេលបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ឈ្នះភ្លូកទឹកភ្លូកដី ទោះបីអ្នកសង្កេតការណ៍អន្តរជាតិបាននិយាយថា ការបោះឆ្នោតមានភាពសេរី និងយុត្តិធម៌ក៏ដោយ។

គណៈកម្មាធិការបោះឆ្នោត​របស់របបយោធាបាននិយាយកាលពីថ្ងៃសុក្រថា គណបក្សនយោបាយដែលបានចុះបញ្ជីចំនួន 92 របស់ប្រទេសនឹងត្រូវសុំការអនុញ្ញាត ប្រសិនបើពួកគេចង់ជួបជាមួយអង្គការបរទេសឬបុគ្គលមកពីក្រៅប្រទេស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន France24 ។

គណៈកម្មការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គណបក្សនយោបាយត្រូវតែគោរពច្បាប់ ។ ប្រសិនបើពួកគេមិនធ្វើដូច្នេះការចុះឈ្មោះគណបក្សរបស់ពួកគេនឹងត្រូវរំលាយ” ។

ស្ថាប័ននេះក៏បានចោទប្រកាន់ស្ថានទូតបរទេស និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោតក្នុងឆ្នាំ ២០២០ ដែលបណ្តាលឱ្យមានការក្លែងបន្លំសន្លឹកឆ្នោត ។

គណបក្ស​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាជាច្រើន​កំពុង​តែ​ខ្ពើម​នឹង​សេចក្តី​សម្រេច​ថ្មី​នេះ ។

Leave a Reply

Your email address will not be published. Required fields are marked *