រដ្ឋាភិបាលជប៉ុនបាននិយាយថា ខ្លួននៅតែតាមដានស្ថានកូវីដ 19 របស់ចិនជាធម្មតាទេ
Asia Covid-19

រដ្ឋាភិបាលជប៉ុនបាននិយាយថា ខ្លួននៅតែតាមដានស្ថានកូវីដ 19 របស់ចិនជាធម្មតាទេ

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុននឹងបន្តតាមដានស្ថានភាព COVID-19 នៅក្នុងប្រទេសចិន និងដោះស្រាយដ៏សមប្រកប ជាមួយនឹងវិធានការត្រួតពិនិត្យព្រំដែនរវាងចិននិងជប៉ុន។ ដោយ ការអត្ថាធិប្បាយនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីស្ថានទូតចិនប្រចាំប្រទេសជប៉ុនបាននិយាយថា ខ្លួនបានបន្តការចេញទិដ្ឋាការធម្មតាសម្រាប់ពលរដ្ឋជប៉ុនដែលធ្វើដំណើរទៅកាន់ប្រទេសនេះឡើងវិញ។ ហើយគួររំលឹកបន្តិចដែរថា ប្រទេសចិនបានបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ជនជាតិជប៉ុនកាលពីដើមខែនេះ បន្ទាប់ពីប្រទេសជប៉ុនបានរឹតបន្តឹងច្បាប់គ្រប់គ្រងព្រំដែន COVID-19 សម្រាប់អ្នកដំណើរដែលមកដោយផ្ទាល់ពីប្រទេសចិន។

Source : Reuters

Translateb by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *