រដ្ឋមន្ត្រីថាមពលប៊ុលហ្គារីនិយាយថា ប៊ុលហ្គារីអាចនឹងយល់ព្រមចរចាទិញឧស្ម័នធម្មជាតិពីរុស្ស៊ីឡើងវិញ
Breaking News

រដ្ឋមន្ត្រីថាមពលប៊ុលហ្គារីនិយាយថា ប៊ុលហ្គារីអាចនឹងយល់ព្រមចរចាទិញឧស្ម័នធម្មជាតិពីរុស្ស៊ីឡើងវិញ

រដ្ឋមន្ត្រីថាមពលរបស់ប្រទេសប៊ុលហ្គារីលោក Rossen Hristov បានទទួលស្គាល់ថា ប្រទេសរបស់លោកប្រហែលជាត្រូវយល់ព្រមចរចាជាមួយរុស្ស៊ី ដើម្បីសុំឱ្យក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៊ី Gazprom បន្តការផ្គត់ផ្គង់ឧស្ម័នធម្មជាតិមកឱ្យខ្លួនឡើងវិញ បន្ទាប់ពីប៊ុលហ្គារីប្រឈមមុខទៅនឹងវិបត្តិកង្វះខាតថាមពល ដែលពិបាកនឹងទ្រាំទ្របាន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន POLITICO ។

រដ្ឋមន្ត្រីថាមពលប៊ុលហ្គារីមិនបានបញ្ជាក់ថា ខ្លួននឹងចរចាជាមួយរុស្ស៊ីអំពីឧស្ម័នធម្មជាតិនៅពេលណានោះទេ ប៉ុន្តែយោងតាមសម្ដីរបស់គាត់គឺបង្កប់អត្ថន័យថា ប៊ុលហ្គារីនឹងធ្វើការចរចាក្នុងពេលដ៏ខ្លីខាងមុខនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *