រដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយថា ទោះបីលោក ប្រាយុទ្ធ ចាន់អូចា លែងជានាយករដ្ឋមន្ត្រី ក៏មិនបានប៉ះពាល់អីដល់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឡើយ
Breaking News

រដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយថា ទោះបីលោក ប្រាយុទ្ធ ចាន់អូចា លែងជានាយករដ្ឋមន្ត្រី ក៏មិនបានប៉ះពាល់អីដល់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឡើយ

លោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ មានប្រសាសន៍ថា តុលាការធម្មនុញ្ញទទួលយកញត្តិដើម្បីកំណត់លក្ខណៈសម្បត្តិរបស់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដែលត្រូវបញ្ចប់អាណត្តិជានាយករដ្ឋមន្ត្រីរយៈពេល8ឆ្នាំ ជាមួយនឹងការព្យួរតួនាទីជាបណ្តោះអាសន្នរបស់គាត់ រហូតដល់មានការសម្រេចចុងក្រោយពីតុលាការធម្មនុញ្ញរបស់ខ្លួន បញ្ហានេះគឺមិនមានអ្វីប៉ះពាល់ដល់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខនោះទេ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkokbiznews ។

លោកបានបន្ថែមថា ទោះបីជាតុលាការធម្មនុញ្ញមានសេចក្តីសម្រេចចុងក្រោយមុនកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក៏ដោយ ខ្ញុំនៅតែគិតថា បើទោះបីជា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា អាចបន្តធ្វើជានាយករដ្ឋមន្ត្រី ឬនរណាម្នាក់មកជំនួសគាត់ ក៏កិច្ចប្រជុំនៅតែអាចដំណើរការទៅតាមការគ្រោងទុកដដែល ដោយមិនប៉ះពាល់អ្វីទាំងអស់ ។

Leave a Reply

Your email address will not be published. Required fields are marked *