រដ្ឋមន្ត្រីការពារជាតិរុស្សីនិយាយថា ការលុកលុយរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនមានភាពយឺតយ៉ាវគឺដោយសារខ្លួនចង់កាត់បន្ថយចំនួនជនស៊ីវិលដែលត្រូវបាត់បង់ជីវិតប៉ុណ្ណោះ
Breaking News

រដ្ឋមន្ត្រីការពារជាតិរុស្សីនិយាយថា ការលុកលុយរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនមានភាពយឺតយ៉ាវគឺដោយសារខ្លួនចង់កាត់បន្ថយចំនួនជនស៊ីវិលដែលត្រូវបាត់បង់ជីវិតប៉ុណ្ណោះ

រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃពុធថា ល្បឿនយឺតនៃយុទ្ធនាការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺជាចេតនារបស់រុស្ស៊ី ក្នុងការកាត់បន្ថយចំនួនជនស៊ីវិលដែលបាត់បង់ជីវិត នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃអង្គការសហប្រតិបត្តិការសៀងហៃក្នុងប្រទេសអ៊ូសបេគីស្ថាន លោក Shoigu បាននិយាយថា “អ្វីគ្រប់យ៉ាងកំពុងត្រូវបានធ្វើដើម្បីជៀសវាងការស្លាប់បាត់បង់ជីវិតជនស៊ីវិល ។ ពិតណាស់ រុស្ស៊ីបានបន្ថយល្បឿននៃការវាយលុក ប៉ុន្តែយើងកំពុងធ្វើវាដោយចេតនា”។


កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនមានការរីកចម្រើនតិចតួចក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីកងទ័ពរបស់ខ្លួនត្រូវបានរុញច្រានចេញពីទីក្រុងគៀវ នៅដើមសប្តាហ៍ដំបូងនៃសង្រ្គាម ។

Leave a Reply

Your email address will not be published. Required fields are marked *