រដ្ឋមន្ត្រីការបរទេសចិនហៅដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រី Pelosi ថាជារឿងឆ្កួតលីលា និងខ្វះវិចារណញ្ញាណ!!
Breaking News

រដ្ឋមន្ត្រីការបរទេសចិនហៅដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រី Pelosi ថាជារឿងឆ្កួតលីលា និងខ្វះវិចារណញ្ញាណ!!

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ បានហៅដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ថាជាសកម្មភាពដ៏ឆ្កួតលីលា គ្មានការទទួលខុសត្រូវ និងមិនសមហេតុផលរបស់សហរដ្ឋអាម៉េរិក នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

លោក Wang ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយបាននិយាយថា ប្រទេសចិនបានខិតខំប្រឹងប្រែងចរចាតាមការទូតខ្លាំងបំផុត ដើម្បីបញ្ចៀសវិបត្តិ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យផលប្រយោជន៍ស្នូលរបស់ខ្លួនត្រូវរងគ្រោះឡើយ ។
វិធានការបច្ចុប្បន្ន និងអនាគតរបស់ចិន គឺជាវិធានការការពារចាំបាច់ និងទាន់ពេលវេលា ដែលត្រូវបានពិចារណា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ សំដៅការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ស្របតាមច្បាប់អន្តរជាតិ នេះបើតាមទូរទស្សន៍ រដ្ឋចិន CCTV បានដកស្រង់សម្តីលោក Wang ។

Leave a Reply

Your email address will not be published. Required fields are marked *