យោធាចិនបាននិយាយព្រឹកពីថ្ងៃអាទិត្យនេះថា ខ្លួនកំពុងឃ្លាំមើលនាវាកងទ័ពជើងទឹកអាម៉េរិក ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេច ដើម្បីកម្ចាត់ការបង្កហេតុណាមួយ នេះបើយោងតាមរចេញផ្សាយដោយសារព័ត៌មាន Reuters ។
កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បាននិយាយថា នាវាចម្បាំងបំពាក់ដោយមីស៊ីលនាំផ្លូវ USS Antietam និងនាវា USS Chancellorsville បានធ្វើ “ការឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់” នៅថ្ងៃអាទិត្យនេះ ស្របតាមច្បាប់អន្តរជាតិ ។