យោងតាមការសិក្សារបស់សាកលវិទ្យាល័យមួយក្នុងប្រទេសចិន ចំនួនករណីឆ្លងកូវីដនៅក្នុងប្រទេសចិនបានកើនដល់ 9០០លាននាក់ហើយ
China Covid-19

យោងតាមការសិក្សារបស់សាកលវិទ្យាល័យមួយក្នុងប្រទេសចិន ចំនួនករណីឆ្លងកូវីដនៅក្នុងប្រទេសចិនបានកើនដល់ 9០០លាននាក់ហើយ

យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Peking University មានទីតាំងក្នុងទីក្រុងប៉េកាំងបានឱ្យដឹងថា មនុស្សប្រហែល 900 លាននាក់នៅក្នុងប្រទេសចិនបានឆ្លងវីរុសកូវីដ១៩ គិតត្រឹមថ្ងៃទី 11 ខែមករានេះ ។ របាយការណ៍បានប៉ាន់ប្រមាណថា មានប្រជាជនចិនប្រមាណជា៦៤%បានឆ្លងវីរុសនេះ ដោយខេត្ត ហ្គានស៊ូ ជាខេត្តដែលមានប្រជាជនឆ្លងច្រើនជាងគេរហូតដល់ទៅ៩១% បន្ទាប់មកទៀតខេត្តយ៉ូនណាន 84% និង ខេត្តឈីងហៃ 80 % ។ អ្នកជំនាញខាងជំងឺរាតត្បាតចិនក៏បានព្រមានផងដែរថា ករណីឆ្លងនេះអាចនឹងកើនឡើងនៅតាមជនបទនៃប្រទេសចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុននេះ ។

លោក Zeng Guang អតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺចិនបានបន្ថែមថា កម្រិតនៃការឆ្លងកូវីដខ្លាំងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងមានរយៈពេលពី 2 ទៅ 3 ខែទៀត ។ ជនជាតិចិនរាប់រយលាននាក់កំពុងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេមុនបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី 23 ខែមករា ជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាត ។ ប្រទេសចិនបានបញ្ឈប់ការផ្តល់ស្ថិតិកូវីដ-19 ប្រចាំថ្ងៃចាប់តាំងពីការលុបចោលគោលការណ៍សូន្យកូវីដមកម្ល៉េះ ។ ប៉ុន្តែមន្ទីរពេទ្យក្នុងទីក្រុងធំៗ ដែលមានគ្រឿងបរិក្ខាគ្រប់គ្រាន់ និងមានការព្យាបាលដ៏ល្អប្រសើរ ត្រូវបានកកកុញដោយអ្នកជំងឺដែលឆ្លងកូវីដដែលបានរីករាលដាលស្ទើរទូទាំងប្រទេស ។

Soure: BBC

Translated by Chanratanak and Edited by Visal

Leave a Reply

Your email address will not be published. Required fields are marked *