យុវជនម្នាក់នៅសៀមរាបដឹកនាំទាំងយុវជនខ្មែរ និងបរទេសបង្កើតអេបស្តង់ដារគ្រប់ប្រភេទ
Entrepreneur

យុវជនម្នាក់នៅសៀមរាបដឹកនាំទាំងយុវជនខ្មែរ និងបរទេសបង្កើតអេបស្តង់ដារគ្រប់ប្រភេទ

តើ eOcambo បង្កើតឡើងនៅឆ្នាំណា

eOcambo Technology ចាប់ផ្ដើមបង្កើតឡើងតាំងពីឆ្នាំ២០១៤ ។ 

អ្វីជាទស្សនវិស័យនិងការយល់ឃើញចំពោះឥរិយាបថសហគ្រិននៅកម្ពុជា?

ដោយសារយើងមើលឃើញបច្ចុប្បន្ននេះសហគ្រិននៅកម្ពុជាមួយចំនួនធំនៅមិនទាន់ឈានទៅដល់អាជីវកម្មបែបឌីជីថលនៅឡើយទេដូច្នេះពួកយើងក៏បង្កើតជាទម្រង់អាជីវកម្មដែលអាចជួយពួកគាត់ទៅដល់ទីផ្សាអនឡាញឬឌីជីថលបាន១០០%និងស្របទៅតាមស្ដង់ដារអាជីវកម្មបែបទំនើប។

មានចំណុចអ្វីខ្លះដែល​ eOcambo យល់ថាអាជីវកម្មសម័យឌីជីថលត្រូវការបង្កើត អេប ដើម្បីដើរមុនគូប្រជែង?

ចំនុចដែលម្ចាស់អាជីវកម្មសម័យឌីជីថលត្រូវតែបង្កើតកម្មវិធីទូរស័ព្ទដើម្បីដើរអោយបានមុនគូរប្រកួតប្រជែង ៖

1. កម្មវិធីទូរស័ព្ទអាចជួយអាជីវកម្មឈានដល់កាន់អតិថិជនកាន់តែទូលំទូលាយ និងនាំមុខការប្រកួតប្រជែង

2.  កម្មវិធីទូរស័ព្ទអាចជួយអាជីវកម្មបង្កើនការលក់ និងការបំប្លែងពីភ្ងៀវចាប់អារម្មណ៍ទៅជាភ្ងៀវទិញ

3.កម្មវិធីទូរស័ព្ទអាចជួយអាជីវកម្មធ្វើឱ្យមានការកើនឡើងនៅការពេញចិត្តនិងការចាប់អារម្មណ៍ពីអតិថិជន

4. កម្មវិធីទូរស័ព្ទអាចជួយអាជីវកម្មសន្សំពេលវេលា និងថវិការ

5. កម្មវិធីទូរស័ព្ទអាចជួយអាជីវកម្មតាមដាន និងវិភាគទិន្នន័យរបស់អតិថិជនបានយ៉ាងងាយស្រួល។

តើបងមានដំបូន្មានអ្វីដល់សហគ្រិនសម័យបដិវត្តឧស្សាហកម្ម.នេះ ដើម្បីឱ្យពួកគេចាប់ឱកាសអាចមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង

ហើយនៅពេលដែលពិភពលោកឈានចូលទៅក្នុងឧស្សាហកម្ម 4.0 សហគ្រិនត្រូវតែត្រៀមខ្លួនដើម្បីចាប់យកឱកាសប្រកួតប្រជែងជាមួយប្រទេសជិតខាង ។ 

ដើម្បីធ្វើដូច្នេះបាន ពួកគាត់ត្រូវតែដឹងពីបច្ចេកវិទ្យា និងនិន្នាការចុងក្រោយបង្អស់ ហើយអាចសម្របអាជីវកម្មរបស់ពួកគាត់ទៅតាមតម្រូវការរបស់អតិថិជននាសម័យឌីជីថលនេះ។ 

ពួកគាត់ក៏ត្រូវតែមានឆន្ទៈក្នុងការវិនិយោគលើបច្ចេកវិទ្យា ដំណើរការថ្មីៗដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងជំនាញរបស់ពួកគាត់ជានិច្ច។ 

មានតែតាមរយៈការធ្វើដូច្នេះទេ ពួកគាត់នឹងអាចនៅនាំមុខការប្រកួតប្រជែង និងរីកចម្រើនក្នុងទិដ្ឋភាពឧស្សាហកម្មថ្មីនេះ។ 

ហើយត្រូវតែចេះ វិនិយោគលើសមត្ថភាពឌីជីថលក្នុង ឧស្សាហកម្ម 4.0នេះ គឺគាត់ត្រូវយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពរបស់គាត់ដូចជាការបង្កើតជា Virtual Business ឬអាជីវកម្មអនឡាញជាដើម។

ត្រូវប្រាកដថាពួកគាត់កំពុងវិនិយោគលើឧបករណ៍ និងទម្រង់ឌីជីថលអោយបានត្រឹមត្រូវ ដើម្បីផ្តល់ឱ្យពួកគាត់នូវការប្រកួតប្រជែងអាជីវកម្មទាន់សម័យកាលដ៏ល្អមួយ ។

Leave a Reply

Your email address will not be published. Required fields are marked *