យន្តហោះរបស់លោកស្រីប្រធានសភាអាម៉េរិកអាចនឹងត្រូវបានយន្តហោះចម្បាំងចិនអមដំណើរដើម្បីការពារមិនឲ្យយន្តហោះលោកស្រីចុះចតនៅកោះតៃវ៉ាន់!!
Breaking News

យន្តហោះរបស់លោកស្រីប្រធានសភាអាម៉េរិកអាចនឹងត្រូវបានយន្តហោះចម្បាំងចិនអមដំណើរដើម្បីការពារមិនឲ្យយន្តហោះលោកស្រីចុះចតនៅកោះតៃវ៉ាន់!!

ប្រធានសភាតំណាងរាស្រ្តអាម៉េរិក Nancy Pelosi ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ។ គណបក្សប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ា មិនបានបញ្ជាក់ ឬបដិសេធគម្រោងទៅកោះនេះនៅខែក្រោយនេះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសំណាក់សារព័ត៌មាន Financial Times  ។

ទីក្រុងប៉េកាំងអាចប្រកាសតំបន់គ្មានការហោះហើរ ឬរឹតបន្តឹងការធ្វើនាវាចរណ៍ដោយធ្វើសមយុទ្ធយោធានៅជិតច្រកសមុទ្រតៃវ៉ាន់ ដោយបង្ខំឱ្យយន្តហោះរបស់លោក Pelosi “ធ្វើផ្លូវវាង” នេះបើតាមកាសែត South China Morning Post បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីអ្នកជំនាញយោធា ។

ទូរទស្សន៍ CNN បានដកស្រង់សម្តីមន្ត្រីសេតវិមានដូចគ្នាកាលពីថ្ងៃសុក្រថា ជាការ​ព្រួយបារម្ភថា ប្រទេសចិនអាចនឹងប្រកាសតំបន់ហាមហោះហើរ ក្នុងការប៉ុនប៉ងដើម្បីរារាំងការធ្វើដំណើររបស់ Pelosi ដែលអាចធ្វើទៅបាន។ កាសែត New York Times បានដកស្រង់សម្តីមន្ត្រីអាម៉េរិកកាលពីថ្ងៃចន្ទថា ប្រទេសចិនអាចបញ្ជូនយន្តហោះចម្បាំងទៅ “អម” យន្តហោះរបស់ Pelosi និងការពារយន្តហោះលោកស្រីមិនឲ្យធ្វើការចុះចត។

លោកស្រី Pelosi នឹងក្លាយជាប្រធានសភាតំណាងរាស្រ្តអាម៉េរិកដំបូងគេដែលបានទៅទស្សនាកោះនេះចាប់តាំងពីឆ្នាំ 1997 ។ ​

កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើទំនាក់ទំនងចិន-អាម៉េរិក ដោយរំលោភលើគោលនយោបាយចិនតែមួយ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ។

Leave a Reply

Your email address will not be published. Required fields are marked *