យន្តហោះ​ដឹក​អ្នក​ដំណើរ C919 ផលិត​នៅ​ស្រុកចិន នឹង​ធ្វើ​ការ​ហោះហើរ​ដំបូង​នៅ​ក្រៅ​​ចិនដីគោកជាលើកដំបូង
China

យន្តហោះ​ដឹក​អ្នក​ដំណើរ C919 ផលិត​នៅ​ស្រុកចិន នឹង​ធ្វើ​ការ​ហោះហើរ​ដំបូង​នៅ​ក្រៅ​​ចិនដីគោកជាលើកដំបូង

​យន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតក្នុងស្រុកលើកដំបូងរបស់ប្រទេសចិននឹងធ្វើការហោះហើរពីលើកំពង់ផែ Victoria របស់ហុងកុងនៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃការតាំងបង្ហាញយន្តហោះលើកដំបូងនៅខាងក្រៅទឹកដីចិនដីគោក។

 

យន្តហោះ C919 បានធ្វើការហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួននៅក្នុងខែឧសភា ហើយជាគន្លឹះនៃមហិច្ឆតាជាច្រើនទសវត្សរ៍របស់ទីក្រុងប៉េកាំងក្នុងការប្រកួតប្រជែងជាមួយគូប្រជែងលោកខាងលិចនៅលើវិស័យអាកាសចរណ៍ និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសចិនលើបច្ចេកវិទ្យាបរទេស ។

 

យន្តហោះដែលផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិនCOMAC ក៏នឹងត្រូវដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងចាប់ពីថ្ងៃទី ១២ ខែធ្នូ ដល់ថ្ងៃទី ១៧ ខែធ្នូ នេះបើតាមមេដឹកនាំទីក្រុងហុងកុងលោក John Lee បានប្រកាសនៅថ្ងៃអង្គារនេះ (៥ ធ្នូ)។ លោក​បាន​បន្ថែម​ថា ទីក្រុង​ប៉េកាំង​បាន​ជ្រើសរើស​ទីក្រុង​ហុងកុង​ជា​ទីក្រុង​ដំបូង​គេ​សម្រាប់ការហោះហើរ​យន្តហោះ C919 ​​នៅ​ក្រៅ​ដីគោក។

 

យន្តហោះធុនតូច ARJ21 ​របស់ COMAC ក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងទីក្រុងហុងកុងក្នុងអំឡុងពេលប្រាំមួយថ្ងៃផងដែរ ។ ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើនក្នុងការផលិតយន្តហោះ​ C919 ​ ខណៈដែលខ្លួនកំពុងស្វែងរកភាពទីពឹងខ្លួនឯងនៅក្នុងបច្ចេកវិទ្យាសំខាន់ៗ ។

 

ទីក្រុងប៉េកាំងក៏សង្ឃឹមថា យន្តហោះ C919 ​នឹងប្រកួតប្រជែងជាមួយម៉ូដែលបរទេសដូចជា Boeing 737 MAX និង Airbus A320 ទោះបីជាគ្រឿងបន្លាស់ជាច្រើនរបស់វាមានប្រភពមកពីបរទេសក៏ដោយ ។

AFP

Leave a Reply

Your email address will not be published. Required fields are marked *