យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ Primorsky ដែលស្ថិតជិតព្រំដែនកូរ៉េខាងជើង
Breaking News Rusia

យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ Primorsky ដែលស្ថិតជិតព្រំដែនកូរ៉េខាងជើង

សេវាកម្មសង្គ្រោះបន្ទាន់ក្នុងតំបន់បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី TASS នៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំង MiG-31 មួយគ្រឿងបានធ្លាក់នៅតំបន់ Primorsky ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ហើយក្រុមនាវិកបានផ្ដាច់ខ្លួនចេញពីយន្តហោះចម្បាំងនេះទាន់ពេល។

សេវាសង្គ្រោះបន្ទាន់បាននិយាយថា “យន្តហោះចម្បាំង MiG-31 មួយគ្រឿងបានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះហើររបស់វា ។ វាបានធ្លាក់នៅក្នុង​ព្រៃក្បែរភូមិ Alekseevka ។ ​ សេវាសង្គ្រោះបន្ទាន់បានបន្ថែមថា “យោងតាមទិន្នន័យបឋមមិនមានអ្នកស្លាប់ ឬការខូចខាតទេ”។ យន្តហោះនេះបានធ្វើការហោះហើរដោយមិនមានផ្ទុកអាវុធទេ ។ ​យោងតាមព័ត៌មានបឋម កំហុសបច្ចេកទេសអាចបណ្តាលឱ្យធ្លាក់។

យន្តហោះចម្បាំង MiG-31 គឺជាយន្តហោះចម្បាំងប្រភេទ Supersonic រយៈចម្ងាយឆ្ងាយដែលផលិតដោយរុស្ស៊ី និងជាយន្តហោះចម្បាំងអាចតស៊ូបានក្នុងគ្រប់អាកាសធាតុ ។ យន្តហោះ​នេះ​មាន​កាំភ្លើងកាណុង៦ទំហំ​២៣​មី​លី​ម៉ែត្រ ។ ​ MiG-31 អាចបាញ់មីស៊ីលពីអាកាសទៅអាកាស និងពីអាកាសទៅដី​ គ្រាប់បែកអាកាស និងមីស៊ីល​លឿនជាងសំឡេងផងដែរ ។

ប្រភព ៖

TASS

Leave a Reply

Your email address will not be published. Required fields are marked *