យន្ដហោះចម្បាំងមីយ៉ាន់ម៉ាហោះបំពានចូលដែនអាកាសរបស់ប្រទេសថៃក្នុងស្រុក Phop Phra ខេត្ត Tak!!
Breaking News

យន្ដហោះចម្បាំងមីយ៉ាន់ម៉ាហោះបំពានចូលដែនអាកាសរបស់ប្រទេសថៃក្នុងស្រុក Phop Phra ខេត្ត Tak!!

លោក ស៊ុមចីត រ៉ុងចាំរ៉ាក់ស្ម៊ី អ្នកយកសារព័ត៌មានពិសេស ប៊ីប៊ីស៊ីថៃ បានធ្វើការរាយការណ៍ចេញពីស្រុក Phop Phra ខេត្ត Tak កាលពីថ្ងៃត្រង់ថ្ងៃទី 30 មិថុនា កន្លងមកនេះថា ស្ថានការណ៍ការច្បាំងគ្នារវាងទាហាននៃសហភាពជាតិការៀង កងពលតូចទី6 របស់កងកម្លាំង KNDO ជាមួយនឹងកងកម្លាំង PDF របស់រដ្ឋាភិបាល (National Unity Government – NUG) នៅក្នុងស្រុកស៊ុការី ខេត្តមៀវឌី រដ្ឋការៀងរបស់ប្រទេសមីយ៉ាន់ម៉ា កំពុងមានការច្បាំងគ្នាយ៉ាងធ្ងន់ធ្ងរ នៅគៀកនឹងប្រទេសថៃ ។ ម៉ោងប្រហែលជា 12ថ្ងៃត្រង់ ថ្ងៃទី 30 មិថុនា ទាហានមីយ៉ាន់ម៉ា បានបញ្ជូនយន្ដហោះចម្បាំង SU-29 ហោះចូលមកក្នុងដែនអាកាសរបស់ប្រទេសថៃចំនួនមួយគ្រឿង ហោះចូលមកកាន់បរិវេណ ភូមិវ៉ាលើយខាងត្បូង និងភូមិវ៉ាលើយខាងជើង ឃុំវ៉ាលើយ ស្រុកPhop Phra ខេត្តTak ប្រហែលជា 4-5គីឡូម៉ែត្រ រហូតបានធ្វើឲ្យមនុស្សម្នារមើលឃើញបានយ៉ាងច្បាស់ ។ ការហោះចូលមកកាន់ទឹកដីថៃនាពេលនេះគឺ ដើម្បីហោះវាងទៅបាញ់កម្ទេចលើទីតាំងបាញ់គ្រាប់រ៉ុកកែតរបស់ភាគីម្ខាងទៀត ដោយហោះចូលមកក្នុងដែនអាកាសរបស់ថៃដល់ទៅ 4ជុំឯណោះ ។

អ្នកយកសារព័ត៌មានបានកំពុងធ្វើការរាយការណ៍ ស្របពេលដែលយន្ដហោះចម្បាំងកំពុងហោះចូលមកក្នុងទឹកដីរបស់ប្រទេសថៃ ជាមួយនឹងសម្លេងផ្ទុះអាវុធនៅក្នុងទឹកដីរបស់មីយ៉ាន់ម៉ាផងនោះ បានធ្វើឲ្យពលរដ្ឋដែលរស់នៅក្នុងភូមិវ៉ាលើយទាំងពីរភូមិ មានការភ្ញាក់ផ្អើល និងបានស្រែករកការជួយសង្គ្រោះទាំងការភ័យខ្លាច ។ ពលរដ្ឋដែលមានត្រង់សេលាក់ខ្លួននៅក្នុងភូមិបានរត់ទៅសម្ងំនៅតាមត្រង់សេទាំងនោះ ស្របពេលជាមួយគ្នានោះផងដែរ សាលារៀងនៅក្នុងភូមិវ៉ាលើយខាងត្បូង បានប្រកាសអាសន្នឲ្យអាណាព្យាបាលសិស្សទៅទទួលកូនៗរបស់ពួកគេត្រលប់ទៅផ្ទះវិញ ហើយសាលារៀនបានប្រកាសផ្អាកការសិក្សាភ្លាមៗតែម្ដង ដោយសារតែយន្ដហោះចម្បាំងមួយគ្រឿងនោះបានហោះកាត់ពីលើដំបូលអគារសាលាចំៗពេក ។ រីឯសាលារៀនវ៉ាលើយខាងជើងក៏បាននាំកូនសិស្សរត់គេចចូលទៅក្នុងអគារត្រង់សេរបស់សាលា ក្នុងនោះក៏មានពលរដ្ឋមួយចំនួនក៏បានរត់ចូលទៅក្នុងនោះផងដែរ ។

របាយការណ៍ព័ត៌មានក៏បានធ្វើការកត់ត្រាផងដែរថា ទាហានមីយ៉ាន់ម៉ាបើកយន្ដហោះចម្បាំងចូលមកក្នុងដែនអាកាសរបស់ប្រទេសថៃ អស់រយៈពេលដល់ទៅជិត 15នាទីឯណោះ ស្របពេលដែលទាហានថៃនៅក្នុងតំបន់បានត្រឹមតែឈរមើល មិនអាចធ្វើអ្វីបានទាល់តែសោះ ហើយក៏ពុំឃើញមានយន្ដហោះចម្បាំងរបស់កងទ័ពថៃហោះទៅការពារដែនអាកាសរបស់ខ្លួនឡើយ ។

មុនពេលដែលយន្ដហោះចម្បាំងរបស់មីយ៉ាន់ម៉ាបើកប្រតិបត្តិការផ្លូវអាកាសរបស់ខ្លួន អ្នកយកសារព័ត៌មានក៏បានធ្វើការរាយការណ៍ផងដែរថា មានយន្ដហោះស៊ើបការណ៍មីយ៉ាន់ម៉ាបានហោះឆ្វែលជាច្រើនជុំ មានទាំងឧត្ថម្ភាគចក្រហោះដឹកជញ្ជូនស្បៀងអាហារចូលទៅកាន់មូលដ្ឋានរបស់គេក្នុងភូមិវ៉ាលើយខាងទឹកដីប្រទេសមីយ៉ាន់ម៉ា ហើយក្រោយមកក៏ឃើញមានយន្ដហោះចម្បាំងSU-29 ហោះក្រឡឹងក្នុងទឹកដីមីយ៉ាន់ម៉ា ហើយក៏បានបើការវាយប្រហារដោយគ្រាប់រ៉ុក្កែតដាក់គូរបក្សដិបក្សរបស់ខ្លួន ក្រោយមកទៀតយន្ដហោះនោះបានហោះចូលមកកាន់ដែនអាកាសរបស់ប្រទេសថៃធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះមានការភ័យស្លន់ស្លោ ។

ពលរដ្ឋក្នុងភូមិវ៉ាលើយខាងត្បូងប្រាប់ថា យោងតាមការច្បាំងគ្នានាពេលកន្លងមកយន្ដហោះរបស់មីយ៉ាន់ម៉ាមិនដែលហោះចូលមកកាន់ដែនអាកាសរបស់ថៃនោះទេ តែលើកនេះគឺជាលើកដំបូងហើយដែលមានយន្ដហោះមីយ៉ាន់ម៉ាហោះចូលទឹកដីថៃនោះ ។ មានមនុស្សជាច្រើនប្រាប់ថា យន្ដហោះមីយ៉ាន់ម៉ាហោះចូលមកក្នុងភូមិរបស់ពួកគេក្នុងកម្រិតកម្ពស់ទាបខ្លាំងណាស់ គឺកម្ពស់ប្រហែលនឹងដំបូលផ្ទះរបស់ពួកគេទៅហើយ ដែលវាមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ រហូតបានធ្វើឲ្យពលរដ្ឋក្នុងតំបន់នោះមានការភ័យស្លន់ស្លោ ។អតិផរណាក្នុងប្រទេសដែលចាយប្រាក់អឺរ៉ូក្នុងខែមិថុនាបានកើនឡើងដល់ 8.6% ហើយ ។

Leave a Reply

Your email address will not be published. Required fields are marked *