ម៉ុលដាវីរឹតបន្តឹងការត្រួតពិនិត្យសន្តិសុខ  ខណៈរុស្ស៊ីគ្រោងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ
Europe

ម៉ុលដាវីរឹតបន្តឹងការត្រួតពិនិត្យសន្តិសុខ  ខណៈរុស្ស៊ីគ្រោងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ

ប្រធានាធិបតីម៉ុលដាវីលោកស្រី Maia Sandu បានជំរុញឱ្យប្រជាជាតិរបស់លោកស្រីមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមន្ត្រីចារកម្មក្នុងទីក្រុង Chisinau បានបញ្ជាក់ថា ប្រទេសរុស្ស៊ីមានគោលបំណងបង្កការតវ៉ាដោយហិង្សា ដើម្បីព្យាយាមធ្វើឱ្យមានការផ្លាស់ប្តូររបប (រដ្ឋប្រហារ) និងរារាំងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសនេះ ។

លោកស្រី Sandu បាននិយាយថា លោកស្រីបានស្នើឱ្យសភាតាមដានយ៉ាងឆាប់រហ័សនូវការអនុម័តច្បាប់ដែលបង្កើនអំណាចរបស់ព្រះរាជអាជ្ញាដើម្បីបញ្ឈប់អ្នកដែលពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើឱ្យប្រទេសមានអស្ថិរភាព ។ លោកស្រីបានបន្តថា “យើងបានគ្រប់គ្រងដើម្បីបញ្ឈប់ផែនការបែបនេះកាលពីអតីតកាល ហើយយើងនឹងធ្វើវាម្តងទៀត” ។ “ការប៉ុនប៉ងរបស់វិមានក្រឹមឡាំងដើម្បីនាំមកនូវអំពើហឹង្សាដល់ប្រទេសរបស់យើងនឹងមិនទទួលបានជ័យជំនះទេ” ។

ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *