មេរៀន ៥ចំណុចពីសៀវភៅ សិល្បៈសង្គ្រាម
Books

មេរៀន ៥ចំណុចពីសៀវភៅ សិល្បៈសង្គ្រាម

#1 គិតហើយគិតទៀត

ដូចដែលបានរៀបរាប់ខាងលើនៅក្នុងសេចក្ដីសង្ខេបនៃសៀវភៅសិល្បៈនៃសង្គ្រាមនេះ សូមកុំខ្ជិលគិត។ គិតម្តងហើយម្តងទៀតអំពីអ្វីដែលអាចកើតឡើងនៅពេលអ្នកជួបសត្រូវរបស់អ្នក។ ទន្ទេញក្នុងចិត្តរបស់អ្នក​ម្ដងហើយម្ដងទៀត។ ធ្វើម្តងហើយម្ដងទៀតរហូតទាល់តែអ្នកបានបង្កើតលទ្ធភាពជាក់ស្តែងដែលអ្នកនឹងឈ្នះ។ ជឿជាក់លើសមត្ថភាពរបស់អ្នក បន្ទាប់មកបន្តឈ្នះ។

#2 ទុកគោលដៅធំធ្វើក្រោយគេ

ចាប់ផ្តើមជាមួយគោលដៅតូចៗជាមុនសិន។ ទោះបីជាអ្នកចង់ក៏ដោយ អ្នកមិនអាចសម្រេចគោលដៅធំនៅពេលចាប់ផ្ដើមនោះទេ។ អ្នកមិនអាចដើរនៅថ្ងៃដែលអ្នកកើតនោះទេ។ អ្នកមិនអាចសរសេរកំណាព្យនៅថ្ងៃដែលអ្នកទើបរៀនសរសេរអក្សរបានទេ។ អ្នកនឹងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការរក្សាគោលដៅធំរបស់អ្នកនៅក្នុងចិត្ត អ្នកនឹងឈានទៅមុខជាមួយនឹងជំហានតូចៗ។ ដឹងថាថ្ងៃនោះនឹងមកដល់ ប៉ុន្តែកុំតក់ក្រហល់។

#3 វិន័យតឹងរ៉ឹង

បើ​មាន​អ្វី​ដែល​សំខាន់​ដូច​វិន័យ​តឹងរ៉ឹង វា​គឺ​ជា​ការ​ដឹង​ថា​ពេល​ណា​ត្រូវ​បត់បែន។ អ្នកដែលចេះសម្របខ្លួនគឺជាអ្នកឈ្នះ។ នៅពេលដែលស្ថានការណ៍ផ្លាស់ប្តូរ វិន័យក៏ផ្លាស់ប្តូរដែរ។ ធ្វើជាភាគីដែលកំណត់ និងអនុវត្តវិន័យ។ ពីព្រោះអ្នកមិនអាចគ្រប់គ្រងស្ថានការណ៍បានគ្រប់ពេលនោះទេ។

#4 កុំឲ្យគេមើលដឹង

បង្ហាញថាអ្នកមិនបានការពារខ្លួន​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ នោះនឹងធ្វើឲ្យពួកគេ​មិនបានប្រុងប្រយ័ត្ននឹងអ្នក។ បើ​អ្នក​ខ្សោយ បង្ហាញសភាពខាងក្រៅឲ្យ​មើលឃើញថារឹងមាំ ​ទើប​ខ្មាំង​មិន​ចង់​វាយ​ប្រហារអ្នក​។ ជាឧទាហរណ៍ ក្រុមដែលមើលស្រាលគូប្រកួតរបស់ពួកគេក្នុងកីឡា ពួកគេបានរៀនមេរៀនដ៏ឈឺចាប់ជាមួយនឹងការបរាជ័យលើកដំបូងរបស់ពួកគេ។

#5 អ្នកមិនចេះតែឈ្នះគ្រប់ចម្បាំងនោះទេ

អាចនឹងមានសង្រ្គាមមួយចំនួនដែលអ្នកមិនអាចឈ្នះ ប៉ុន្តែអ្នកមិនចាំបាច់ប្រឡូកទៅក្នុងសង្រ្គាមទាំងនោះទេ។ ប្រសិនបើអ្នកដឹងថាអ្នកនឹងចាញ់ ចូរជ្រើសរើសយុទ្ធសាស្ត្ររបស់អ្នកទៅតាមកាលទេសៈ ហើយនៅឱ្យឆ្ងាយពីសមរភូមិរហូតដល់អ្នកខ្លាំងជាមុន។ ធ្វើកិច្ចព្រមព្រៀង។ ពន្យារពេលដើម្បី​ចំណេញ​ពេល​វេលា ប៉ុន្តែ​កុំ​ច្បាំងឲ្យសោះ បើដឹងថាខ្លួនឯងនឹងចាញ់។

Leave a Reply

Your email address will not be published. Required fields are marked *