មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងថ្ងៃនេះ!!
Breaking News

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងថ្ងៃនេះ!!

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ថ្ងៃអង្គារនេះ ខណៈដែលសហរដ្ឋអាមេរិកបានប្តេជ្ញាដាក់សម្ពាធលើរបបយោធារបស់លោកជុំវិញការធ្វើរដ្ឋប្រហារឆ្នាំ 2021 ។

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសមីយ៉ាន់ម៉ាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា លោក មីន អ៊ុងលាំង ស្ថិតនៅក្នុងទីក្រុងម៉ូស្គូក្នុងដំណើរទស្សនកិច្ច “ឯកជន” ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា ប្រមុខយោធាមីយ៉ាន់ម៉ាក៏ត្រូវជួបមន្ត្រីមកពីទីភ្នាក់ងារអវកាស និងនុយក្លេអ៊ែររបស់ទីក្រុងម៉ូស្គូផងដែរ ។

ការប្រកាសនៃដំណើរទស្សនកិច្ចនេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីរដ្ឋលេខាធិការ Antony Blinken បានប្តេជ្ញាបន្តដាក់សម្ពាធរបបយោធាមីយ៉ាន់ម៉ា ខណៈដែលលោកបានជួបសកម្មជនប្រជាធិបតេយ្យក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសថៃដែលជាប្រទេសជិតខាងគ្នានឹងប្រទេសមីយ៉ាន់ម៉ា ។

ចាប់តាំងពីការដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុនមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានឃុំខ្លួនបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ ។

ប្រភព ៖ The Moscow Time

Leave a Reply

Your email address will not be published. Required fields are marked *