មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាធ្វើទស្សនកិច្ចនៅរុស្ស៊ីជាលើកទី3 ចាប់តាំងពីការធ្វើរដ្ឋប្រហារ
Breaking News

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាធ្វើទស្សនកិច្ចនៅរុស្ស៊ីជាលើកទី3 ចាប់តាំងពីការធ្វើរដ្ឋប្រហារ

ឧត្តមសេនីយ៍ Min Aung Hlaing បានធ្វើដំណើរទស្សនកិច្ចជាលើកទី3របស់លោកទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីរដ្ឋប្រហារឆ្នាំ2021 ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ទូរទស្សន៍ជាតិរបស់ប្រទេសមីយ៉ាន់ម៉ាបានផ្សាយថា ឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការយោធា និងជាមេដឹកនាំយោធាមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចប្រទេសរុស្ស៊ីនៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចក្នុងតំបន់ គេសន្និដ្ឋានថាជាវេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ា (EEF) លើកទី7 នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ហើយលោកក៏មានគម្រោងទៅទស្សនកិច្ចកន្លែងសំខាន់ៗជាច្រើននៅក្នុងប្រទេសរុស្ស៊ីផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *