មេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រឆាំងតៃវ៉ាន់នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ខណៈពេលដែលភាពតានតឹងរវាងភាគីទាំងពីរនៅតែបន្ត
Asia China

មេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រឆាំងតៃវ៉ាន់នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ខណៈពេលដែលភាពតានតឹងរវាងភាគីទាំងពីរនៅតែបន្ត

មេដឹកនាំជាន់ខ្ពស់នៃគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់តៃវ៉ាន់នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដោយចូលជួបជាមួយអ្នកបង្កើតគោលនយោបាយកំពូលរបស់ខ្លួន ដែលគណបក្សនេះបាននិយាយកាលពីថ្ងៃចន្ទ ទី 6 ខែកុម្ភៈ ស្របពេលភាពតានតឹងផ្នែកយោធា និងនយោបាយរវាងភាគីទាំងពីរនៅតែបន្ត។

គួររំលឹកដែរថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើនសម្ពាធលើកោះតៃវ៉ាន់ឱ្យទទួលយកអធិបតេយ្យភាពរបស់ចិន រួមទាំងការធ្វើសមយុទ្ធយោធាជាទៀងទាត់នៅជិតកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះ។ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់បដិសេធចំពោះការទាមទារទឹកដីរបស់ចិននេះ។

ចំណែកឯគណបក្ស KMT បាននិយាយថាអនុប្រធានរបស់ខ្លួនគឺលោក Andrew Hsia នឹងចាកចេញទៅកាន់ប្រទេសចិននៅថ្ងៃពុធនេះ ដើម្បីជួបលោក Song Tao ដែលជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់ថ្មីរបស់ប្រទេសចិនដែលត្រូវបានតែងតាំងក្នុងទំនាក់ទំនងកម្រិតខ្ពស់ដ៏កម្ររវាងអ្នកនយោបាយកំពូលមកពីតៃវ៉ាន់ និងចិនដែលកំពុងមានភាពតានតឹងនាពេលបច្ចុប្បន្ន។ហើយគណបក្សនេះក៏បានបន្តថា លោក Hsia អតីតអ្នកការទូតតៃវ៉ាន់ និងជាប្រធានក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ និងគណៈប្រតិភូរបស់លោកនឹង ធ្វើការផ្លាស់ប្ដូរ និងសន្ទនាដោយឈរលើមូលដ្ឋាននៃសមភាព និងសេចក្តីថ្លៃថ្នូរ ។បន្ទាប់មកគណបក្សនេះបានបន្ថែមថា ពួកគេនឹង ឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាសាធារណៈចុងក្រោយបង្អស់របស់តៃវ៉ាន់អំពីសន្តិសុខនៃច្រកសមុទ្រតៃវ៉ាន់ និងការរំពឹងទុកសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

Source: RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *