មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នឹងផ្តល់ប្រាក់កម្ចីចំនួន ២,៩ពាន់លានដុល្លារ ដើម្បីជួយប្រទេសស្រីលង្កា ដែលរងគ្រោះដោយវិបត្តិ
Breaking News

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នឹងផ្តល់ប្រាក់កម្ចីចំនួន ២,៩ពាន់លានដុល្លារ ដើម្បីជួយប្រទេសស្រីលង្កា ដែលរងគ្រោះដោយវិបត្តិ

រដ្ឋាភិបាលប្រទេសស្រីលង្កា និងមូលនិធិរូបិយវត្ថុអន្តរជាតិបានយល់ព្រមលើកិច្ចព្រមព្រៀងបឋមរួមគ្នាមួយស្ដីអំពីកម្ចីស្តារសេដ្ឋកិច្ចថ្មីដែលមានទំហំទឹកប្រាក់ជិត 2,9 ពាន់លានដុល្លារអាម៉េរិក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ស្ដីអំពីលក្ខខណ្ឌជាមួយប្រទេសស្រីលង្កា ដើម្បីបែងចែកប្រាក់កម្ចីថ្មីដែលនឹងមានទំហំទឹកប្រាក់ចំនួន 2.9ពាន់លានដុល្លារអាម៉េរិកដល់ប្រទេសមួយនេះ ។

បច្ចុប្បន្ននេះប្រទេសស្រីលង្កាត្រូវរៀបចំរចនាសម្ព័ន្ធបំណុលសរុបក្នុងចំនួនជិត 30ពាន់លានដុល្លារអាម៉េរិក ជាមួយម្ចាស់បំណុលមកពីវិស័យផ្សេងៗឡើងវិញ ប្រទេសមួយក្នុងចំណោមនោះ គឺជាប្រទេសជប៉ុន ដែលជាប្រទេសដំបូងគេ ដែលបានបង្ហាញការត្រៀមខ្លួនក្នុងការពិភាក្សាលើបញ្ហានេះជាមួយប្រទេសស្រីលង្កា ។

Leave a Reply

Your email address will not be published. Required fields are marked *