មីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនជាថ្មីនឹងបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធជាច្រើន
Breaking News Ukraine War

មីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនជាថ្មីនឹងបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធជាច្រើន

រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលជាថ្មីនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 12 នាក់នៅក្នុងការវាយប្រហារលើប្លុកផ្ទះល្វែងមួយក្នុងទីក្រុង Dnipro ភាគខាងកើត ។ ទីក្រុងមួយចំនួនផ្សេងទៀតដូចជា គៀវ, Kharkiv និង Odesa ក៏រងការវាយប្រហារដែរ ។ តំបន់ភាគច្រើននៃអ៊ុយក្រែនឥឡូវនេះស្ថិតនៅក្រោមការផ្តាច់ភ្លើងជាបន្ទាន់បន្ទាប់ពីមីស៊ីលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងទីក្រុងមួយចំនួន។

ក្រុមជួយសង្គ្រោះបានប្រឹងប្រែងពេញមួយយប់ក្នុងសីតុណ្ហភាពដ៏ត្រជាក់បន្ទាប់ពីការវាយប្រហារទីក្រុង Dnipro នៅភាគខាងកើតភាគកណ្តាលនៃប្រទេសអ៊ុយក្រែន ដោយមន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សនៅមានជីវិតកំពុងស្ថិតនៅក្រោមគំនរបាក់បែក ។

ការវាយប្រហាររបស់រុស្ស៊ីក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងគៀវ និងកន្លែងផ្សេងទៀតផងដែរ ដោយរដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែនបាននិយាយថា ប៉ុន្មានថ្ងៃខាងមុខនេះនឹងមាន ការពិបាកជាមួយនឹងការគំរាមកំហែងដល់ការផ្គត់ផ្គង់អគ្គិសនី ទឹក ។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារលើតំបន់ផ្ទះល្វែង Dnipro ទំនងជាកើនឡើង ហើយលោកបានចេញការអំពាវនាវថ្មីទៅកាន់សម្ពន្ធមិត្តលោកខាងលិចឲ្យបញ្ជូនសព្វាវុធអាវុធបន្ថែមទៀតដើម្បីបញ្ចប់អំពើភេរវកម្មរបស់រុស្ស៊ី និងការវាយប្រហារលើគោលដៅស៊ីវិល ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅអ៊ុយក្រែនលោកស្រី Bridget Brink និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ទីក្រុងគៀវបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍ ។

លោកស្រី Brink បាននិយាយនៅលើ Twitter ដោយហៅការវាយប្រហារលើ Dnipro ថា ជាការវាយប្រហារដ៏គួរឲ្យរន្ធត់ ដោយបន្ថែមថា ជំនួយសន្តិសុខកាន់តែច្រើនកំពុងតែមកដើម្បីជួយអ៊ុយក្រែនក្នុងការការពារខ្លួន ។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យរបស់លោក ហ្សេលេនស្គី បាននិយាយថា មនុស្ស ៣៧ នាក់ត្រូវបានជួយសង្គ្រោះចេញពីអគារ ហើយសរុបចំនួន ៦៤ នាក់បានរងរបួស ។ លោក ហ្សេលេនស្គី បាននិយាយថា ពីជាន់ទី 2 ដល់ទី 9 នៃផ្នែកដែលខូចខាតរបស់អគារបានដួលរលំ ។

Source: BBC

Translated by Chanratanak and Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *