មីយ៉ាន់ម៉ាត្រៀមទូទាត់ថ្លៃប្រេងឲ្យរុស្ស៊ីជាប្រាក់រូបល
Breaking News

មីយ៉ាន់ម៉ាត្រៀមទូទាត់ថ្លៃប្រេងឲ្យរុស្ស៊ីជាប្រាក់រូបល

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាត្រៀមទូទាត់ប្រាក់សម្រាប់ថ្លៃប្រេងទៅឱ្យរុស្ស៊ីជាប្រាក់រូបល នេះបើតាមការចុះផ្សាយរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ។

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី ធ្វើការរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងដែលបាននិយាយថា ឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការ និងជាមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជួបពិភាក្សាគ្នានៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) លើកទី7 នៅក្នុងទីក្រុង Vladivostok ។

មេដឹកនាំនៃប្រទេសទាំងពីរយល់ឃើញដូចគ្នាថា ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពវិជ្ជមាន ហើយប្រទេសមីយ៉ាន់ម៉ាត្រៀមខ្លួនក្នុងការទិញប្រេងពីរុស្ស៊ី ជាមួយនឹងការទូទាត់ប្រាក់ជារូបិយប័ណ្ណរូបលរបស់រុស្ស៊ីផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *