មនុស្ស១០នាក់ស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអគារស្នាក់នៅក្នុងទីក្រុង Odessa!!
Breaking News

មនុស្ស១០នាក់ស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអគារស្នាក់នៅក្នុងទីក្រុង Odessa!!

មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលទៅលើអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុង Odessa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។ អ្នកនាំពាក្យរដ្ឋបាលយោធា Odessa លោក Sergei Bratchuk បាននិយាយថា “ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលនៃអគារស្នាក់នៅបានកើនឡើងដល់ 10 នាក់” ។

ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នៅ​តែ​បន្ត​បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​​ ហើយ​ទីបញ្ជាការ​ប្រតិបត្តិការ​របស់​កងទ័ព​អ៊ុយក្រែន​ខាង​ត្បូង​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​ដោយ​មីស៊ីលនេះ​គឺបាញ់ចេញ​មក​ពី “យន្តហោះ​យុទ្ធសាស្ត្រ​ពី​សមុទ្រ​ខ្មៅ”។

ប្រភព ៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *