មនុស្សជាងមួយលាននាក់ចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រធានាធិបតីបារាំងលោកMacron ជុំវិញការបង្កើនអាយុចូលនិវត្តន៍
Politic World

មនុស្សជាងមួយលាននាក់ចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រធានាធិបតីបារាំងលោកMacron ជុំវិញការបង្កើនអាយុចូលនិវត្តន៍

មនុស្សជាងមួយលាននាក់បានចូលរួមការតវ៉ា និងធ្វើកុបកម្មប្រឆាំងនឹងការតំឡើងអាយុចូលនិវត្តន៍ពីអាយុ៦២ ឆ្នាំទៅអាយុ ៦៤ ឆ្នាំនេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ។ មានអ្នកតវ៉ាប្រហែល៨០,០០០នាក់បានដើរតវ៉ានៅតាមផ្លូវទីក្រុងប៉ារីស ហើយក៏មានការតវ៉ានៅទីក្រុងផ្សេងៗទៀតប្រហែលជាង២០០ទីក្រុងនៅទូទាំងប្រទេសបារាំងផងដែរ ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅកំណែទម្រង់នេះថាជាកំណែទម្រង់ដ៏ត្រឹមត្រូវនិងមានទំនួលខុសត្រូវ ប៉ុន្តែពួកគេត្រូវប្រឈមមុខនឹងបញ្ហាមួយចំនួនផងដែរ ។ គួរឱ្យកត់សម្គាល់ដែរថាកូដកម្មនេះបានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនសាធារណៈនិងសាលារៀនជាច្រើនត្រូវបានបិទទ្វារ ។

គួរឱ្យដឹងដែរថាការធ្វើកុបកម្មនេះបានកើតឡើងនៅជុំវិញប្រទេសបារាំង ជាពិសេសនៅក្នុងទីក្រុង Nates ទីក្រុងLyon ទីក្រុងBordeux ទីក្រុងMarseile និងទីក្រុងToulouse នៅខណៈពេលដែលអ្នកបើកបររថភ្លើង អ្នកបម្រើការសាធារណៈ និងកម្មករក្នុងរោងចក្រចម្រាញ់ប្រេង ក៏បានដើរចេញពីកន្លែងធ្វើការដើម្បីធ្វើកុបកម្មនេះផងដែរ ។

Source: BBC

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *