មនុស្សចំនួន 04នាក់រងរបួស បន្ទាប់ពីរន្ទះបាញ់ក្បែរសេតវិមាន!!
Breaking News

មនុស្សចំនួន 04នាក់រងរបួស បន្ទាប់ពីរន្ទះបាញ់ក្បែរសេតវិមាន!!

មន្ត្រីសេតវិមានបានបង្ហើបថា រន្ទះបាញ់នៅជិតសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី4 ខែសីហាបានធ្វើឲ្យមនុស្សចំនួន 04នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន POLITICO ។

មជ្ឈមណ្ឌលអគ្គីភ័យ និងគ្រោះអាសន្ននៅទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា រន្ទះបាញ់បានវាយប្រហារសួនឧទ្យានមួយទល់មុខសេតវិមាន បង្កឲ្យមនុស្សបុរស 02នាក់ និងស្រ្តី 02នាក់រងរបួសធ្ងន់ធ្ងរ ហើយពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់ ។

ក្រុមមន្រ្តីបានប្រទះឃើញអ្នករបួសនៅឆ្ងាយពីរូបសំណាក Andrew Jackson មានកម្ពស់ប្រហែល 100ហ្វុត នៅម៉ោងប្រហែល 7យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃព្រហស្បតិ៍ ទី04 សីហា សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះប្រហែលជានៅក្បែរនឹងដើមឈើមុនពេលកើតហេតុនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *