តម្លៃភាគហ៊ុនរបស់ក្លឹបបាល់ទាត់ “បិសាចក្រហម” Manchester United ត្រូវបានជួញដូរនៅលើទីផ្សារភាគហ៊ុន Wall Street បាននឹងកំពុងមានការកើនឡើងជាបន្តបន្ទាប់កាលពីថ្ងៃពុធម្សិលមិញនេះ ដោយវាបានកើនឡើងជាង 5% ឯណោះ បន្ទាប់ពីមានព័ត៌មានលេចឮថា គ្រួសារត្រកូល Glazer ពិចារណាក្នុងការលក់ភាគហ៊ុន Man Utd ។
ត្រឹមម៉ោង 10:46 យប់ម្សិលមិញនេះ តម្លៃភាគហ៊ុនរបស់ Manchester United បានកើនឡើងដល់ទៅ 5.02% ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពមួយដែលបាននិយាយថា គ្រួសារត្រកូល Glazer កំពុងពិចារណាលក់ភាគហ៊ុន Man Utd និងកំពុងមានការពិភាក្សាអំពីលទ្ធភាពអ្នកវិនិយោគថ្មីចូលហ៊ុនផងដែរ ។