ព្រះអង្គម្ចាស់ William និងព្រះនាង Catherine ទទួលបានគោរមងារជា Prince-Princess of Wales
Breaking News

ព្រះអង្គម្ចាស់ William និងព្រះនាង Catherine ទទួលបានគោរមងារជា Prince-Princess of Wales

ព្រះរាជា Charles III បានតែងតាំងព្រះអង្គម្ចាស់ William និងព្រះនាង Catherine ជា “ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេស Wales” ។

ព្រះរាជា Charles III ស្ដេចថ្មីនៃចក្រភពអង់គ្លេស បានតែងតាំងព្រះអង្គម្ចាស់ William ដែលជាព្រះរាជបុត្រា និងព្រះមហេសី Catherine ជា “ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេស Wales, Duke និង Duchess of Cornwall” ដែលជាគោរមងារដើមរបស់ទ្រង់ និងម្ចាស់ក្សត្រី Camilla ។

ព្រះរាជា Charles III ក៏បានបញ្ជាក់ផងដែរថា គោរមងារ ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេសវែល គឺជាតំណែងដ៏អស្ចារ្យ ដែលទ្រង់សព្វព្រះរាជហឫទ័យជាខ្លាំង ព្រោះទ្រង់ធ្លាប់កាន់តំណែង និងបំពេញមុខងារទាំងនេះពេញមួយរយៈពេលកាលកន្លងមក ។

ប្រភពមួយរបស់ព្រះរាជវាំងរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ព្រះនាង Catherine មានកិត្តិយស សព្វព្រះទ័យ និងដឹងគុណយ៉ាងខ្លាំង សម្រាប់តំណែង និងគោរមងារខាងលើ ដែលទ្រង់បានប្រគល់ជូន ។

Leave a Reply

Your email address will not be published. Required fields are marked *