ព្រះរាជអាជ្ញាជប៉ុនសម្រេចចោទប្រកាន់ឃាតករដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ពីបទឃាតកម្ម
Editorial

ព្រះរាជអាជ្ញាជប៉ុនសម្រេចចោទប្រកាន់ឃាតករដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ពីបទឃាតកម្ម

កាសែតជប៉ុន Yomiuri បានរាយការណ៍ថា រដ្ឋអាជ្ញាជប៉ុនកាលពីថ្ងៃសុក្របានចោទប្រកាន់បុរសដែល បានសម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ជាផ្លូវការហើយ ។

របាយការណ៍បាននិយាយថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈស្រុក Nara បានចោទប្រកាន់លោក Tetsuya Yamagami អាយុ 42 ឆ្នាំពីបទមនុស្សឃាត ក៏ដូចជាការបំពានច្បាប់កាំភ្លើង បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃផ្លូវចិត្តប្រហែលប្រាំមួយខែ ។

នៅក្នុងឧក្រិដ្ឋកម្មដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល លោក Yamagami ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកាលពីថ្ងៃទី 8 ខែកក្កដា បន្ទាប់ពីបានចោទប្រកាន់ថា បានបាញ់សម្លាប់លោក Abe ដោយកាំភ្លើងធ្វើដោយដៃ ខណៈដែលអតីតនាយករដ្ឋមន្ត្រីកំពុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការបោះឆ្នោតមួយនៅទីក្រុង Nara ភាគខាងលិច ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *