ពួកតាលីបង់ធ្លាប់បានហាមប្រាមក្មេងស្រីមិនអោយចូលសាលា ប៉ុន្តែពេលនេះពួកគេអនុញ្ញាតឲ្យសិស្សស្រីអាចប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ
Asia

ពួកតាលីបង់ធ្លាប់បានហាមប្រាមក្មេងស្រីមិនអោយចូលសាលា ប៉ុន្តែពេលនេះពួកគេអនុញ្ញាតឲ្យសិស្សស្រីអាចប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ

ក្មេងស្រីអាហ្វហ្គានីស្ថាននឹងត្រូវបានអនុញ្ញាតអោយប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យនៅថ្ងៃនេះ បើយោងតាមឯកសារផ្លូវការរបស់ពួកតាលីបង់បានផ្តល់កាលពីថ្ងៃអង្គារ ទោះបីជាពួកគេត្រូវបានហាមប្រាមចាប់ពីក្រុមបះបោរគ្រប់គ្រងប្រទេសកាលពីឆ្នាំមុនក៏ដោយ

បើយោងតាមឯកសារក្រសួងអប់រំតាលីបង់ ការសម្រេចចិត្តនេះបានធ្វើឡើងនៅក្នុងខេត្តចំនួន៣១ ក្នុងចំណោមខេត្តទាំង ៣៤របស់អាហ្វហ្កានីស្ថាន។ Ehsanullah Kitab, ប្រធានដេប៉ាតាម៉ង់ Kabul បាននិយាយថាការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ។ គាត់មិនផ្តល់នូវព័ត៌មានលម្អិតទោះទេ តើមានសិស្សស្រីប៉ុន្មាននាក់ដែលនឹងចូលរួមការប្រឡងនេះ។ ឯកសារមួយបាននិយាយថាការប្រឡងនឹងចាប់ផ្តើមពីម៉ោង១០ដល់ម៉ោង ១រសៀល។ ឯកសារទី២ដែលមានហត្ថលេខាលោក Habibullah Agha ដែលបានកាន់តំណែងកាលពីខែកញ្ញា បាននិយាយថា ការប្រឡងនឹងប្រព្រឹត្តទៅនៅក្នុងចំនួន ៣១ របស់ប្រទេស អាហ្វហ្គានីស្ថាន។

ប្រភព៖

The Times Of Israel

Leave a Reply

Your email address will not be published. Required fields are marked *