ពួកតាលីបង់ចាប់ស្រ្តីជាច្រើននៅក្នុងការតវ៉ាប្រឆាំងនឹងការហាមប្រាមមិនឱ្យចូលរៀនសកលវិទ្យាល័យ
Asia Update World

ពួកតាលីបង់ចាប់ស្រ្តីជាច្រើននៅក្នុងការតវ៉ាប្រឆាំងនឹងការហាមប្រាមមិនឱ្យចូលរៀនសកលវិទ្យាល័យ

ពួកតាលីបង់បានចាប់ស្ត្រី៥នាក់ដែលបានចូលរួមការតវ៉ានៅក្នុងរដ្ឋធានីកាប៊ុល(Kabul) ប្រទេសអាហ្វហ្គានីស្ថាន ដែលប្រឆាំងនឹងការមិនឱ្យស្រ្តីចូលរៀនក្នុងសាកលវិទ្យាល័យហើយអ្នកកាសែត៣នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ការតវ៉ានេះក៏ត្រូវបានកើតឡើងនៅក្នុងខេត្តតាខា(Takhar)ផងដែរ។

ក្រុមកងការពារបានបញ្ឈប់ស្រ្តីរាប់រយនាក់ពីការចូលរៀនក្នុងសាកលវិទ្យាកាលពីថ្ងៃពុធ នៅក្រោយការប្រកាសហាមប្រាមមួយថ្ងៃ។ វាគឺជាគោលនយោបាយថ្មីដែលបានរឹតបន្តឹងស្រ្តីពីការអប់រំចាប់ពីពួកតាលីបង់ត្រលប់មកកាន់តំណែងវិញកាលពីឆ្នាំមុន។ កុមារីភាគច្រើនត្រូវបានមិនឱ្យចូលរៀនតាំងពីថ្នាក់មធ្យមសិក្សាមកម្ល៉េះ។

ការហាមប្រាមថ្មីនេះត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពភ្លាមៗដោយមន្ត្រីក្រសួងអប់រំជាន់ខ្ពស់កាលពីថ្ងៃអង្គារ ដោយឱ្យសាកលវិទ្យាល័យឯកជននិងរដ្ឋត្រូវបានបញ្ជាឱ្យហាមប្រាមស្រ្តីពីការចូលរៀន។

ប្រភព៖BBC News

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *