ពូទីន នឹងផ្ដល់ប្រាក់រង្វាន់ចំនួន 1លាន Rubles ដល់ស្ត្រីគ្រប់រូបដែលមានកូនចាប់ពី 7នាក់ឡើងទៅ!!
Breaking News

ពូទីន នឹងផ្ដល់ប្រាក់រង្វាន់ចំនួន 1លាន Rubles ដល់ស្ត្រីគ្រប់រូបដែលមានកូនចាប់ពី 7នាក់ឡើងទៅ!!

ក្រោយសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានបាត់បង់ចំនួនប្រជាជន 26លាននាក់ ។ ពេលនោះ មេដឹកនាំសហភាពសូវៀត Joseph Stalin បានអនុម័តច្បាប់មួយជម្រុញឲ្យស្រ្តីរុស្ស៊ីមានកូនច្រើនបន្ថែមទៀត ដើម្បីបង្កើនចំនួនប្រជាជន និងដើម្បីជំនួសឲ្យចំនួនប្រជាជនដែលបានបាត់បង់ ដោយការផ្ដល់ជូនរង្វាន់មួយដែលមានឈ្មោះថា Mother Heroine ។ រង្វាន់ Mother Heroine នឹងត្រូវផ្តល់ជូនស្ត្រីជនជាតិរុស្សីរូបណាដែលមានកូនចំនួន 10នាក់ ឡើងទៅ ដោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន 1លាន Rubles ។


បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ1991 ប្រទេសរុស្ស៊ីដែលធ្លាប់មានប្រជាជនចំនួន 148.3លាននាក់ នេះបើយោងតាមទិន្នន័យនៃធនាគារពិភពលោក មកទល់នឹងឆ្នាំ2021ចំនួនប្រជាជនរុស្ស៊ីមានត្រឹមតែ 145.1លាននាក់ប៉ុណ្ណោះ ។ នេះនៅមិនទាន់រាប់បញ្ចូលចំនួនអ្នកស្លាប់ និងរបួសប្រមាណ 80,000នាក់ក្នុងសង្គ្រាមអ៊ុយក្រែនរហូតមកដល់បច្ចុប្បន្នផង នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid-19 តួលេខពីទីភ្នាក់ងារស្ថិតិរបស់រុស្ស៊ីបានប៉ាន់ប្រមាណថា ប្រទេសរុស្ស៊ីមានចំនួនអ្នកឆ្លងដល់ទៅ 997,000នាក់(បូករួមទាំងចំនួនអ្នកស្លាប់ដោយសារជំងឺនេះផង) ។

ដើម្បីដោះស្រាយទៅនឹងបញ្ហាបែបនេះ កាលពីថ្ងៃចន្ទប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានលើកយកច្បាប់ស្ដីពីការលើកកម្ពស់ការមានកូនមកធ្វើការបានអនុម័តជាថ្មីម្ដងទៀត ។ អត្ថន័យនៃច្បាប់ដែលបានរាយការណ៍ដោយកាសែត The Russia Times ថា ពានរង្វាន់ Mother Heroine នឹងផ្តល់ប្រាក់ចំនួន 1លាន Rubles ដល់ស្ត្រីជនជាតិរុស្ស៊ីដែលមានកូនចាប់ពី 7នាក់ឡើងទៅ គឺនៅពេលដែលកូនទី7 របស់ស្រ្តីរូបនោះមានអាយុចាប់ពីមួយឆ្នាំពេញទើបទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនោះ ។

Leave a Reply

Your email address will not be published. Required fields are marked *