ពូទីនកោះហៅសម្ពន្ធមិត្តផ្នែកយោធារបស់ខ្លួនបន្ទាប់ពី ណាតូបាននឹងកំពុងបំពាក់ប្រព័ន្ធមីស៊ីល
Breaking News

ពូទីនកោះហៅសម្ពន្ធមិត្តផ្នែកយោធារបស់ខ្លួនបន្ទាប់ពី ណាតូបាននឹងកំពុងបំពាក់ប្រព័ន្ធមីស៊ីល

ពូទីនកោះហៅសម្ពន្ធមិត្តផ្នែកយោធារបស់ខ្លួនបន្ទាប់ពី ណាតូបាននឹងកំពុងបំពាក់ប្រព័ន្ធមីស៊ីលនៅក្បែរព្រំដែនរបស់រុស្ស៊ី!! មេដឹកនាំក្រុម CSTO ដែលជាសម្ពន្ធមិត្តយោធារបស់រុស្ស៊ីបានចូលរួមកិច្ចប្រជុំកំពូល “CSTO” ដែលបានប្រារព្ធឡើងនៅក្នុងទីក្រុងម៉ូស្គូនៃសហព័ន្ធរុស្ស៊ី ។ CSTO (Collective Security Treaty Organization) មានន័យថា “អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព” ។ លោកប្រធានាធិបតី ពូទីនបានកោះអញ្ជើញមេដឹកនាំប្រទេសសម្ពន្ធមិត្ត CSTO របស់ខ្លួនសរុបទាំងអស់ 6ប្រទេសរួមមាន៖ ប្រទេសរុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀគីស្ថាន និងប្រទេសតាហ្សីគីស្ថាន ។ 

ប្រភព ៖

Global Times

Leave a Reply

Your email address will not be published. Required fields are marked *