ពីធីកររបស់ទូរទស្សន៍អាម៉េរិក Fox News ថា អ៊ុយក្រែនមិនមែនជា​ប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យទេ!!
Breaking News

ពីធីកររបស់ទូរទស្សន៍អាម៉េរិក Fox News ថា អ៊ុយក្រែនមិនមែនជា​ប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យទេ!!

ពិធីកររបស់ Fox News លោក Tucker Carlson បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃពុធ ជុំវិញការបង្រ្កាបរបស់លោកលើក្រុមនយោបាយដែលប្រឆាំងនឹងគាត់​ ។ ​ ​

លោក Carlson បាន​សួរ​ថា​៖ «​តើ​អ្វី​ដែល​ជាបុព្វហេតុ​នៃ​សេរីភាព​នៅ​អ៊ុយក្រែន? “មែនហើយ តិចតួចណាស់ ។ កាលពីខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលអ៊ុយក្រែនបានបិទប្រព័ន្ធផ្សព្វផ្សាយប្រឆាំង បន្ទាប់មកពួកគេបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់ ។ ឥឡូវនេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានសម្រេចចិត្តច្របាច់បញ្ចូលគ្នានូវស្ថានីយ៍ទូរទស្សន៍ទាំងអស់ក្នុងប្រទេសអ៊ុយក្រែនទៅជាក្រសួងផ្សព្វផ្សាយរបស់រដ្ឋ ដូចទៅនឹងកូរ៉េខាងជើង ។

លោក Carlson បន្ត”តើ​នេះ​ជា​អ្វី?” ។ “វាមិនមែនជាទម្រង់នៃប្រទេសសេរីទេ ។

សមាជិកសភានៅក្នុងគណបក្សអាម៉េរិកទាំងពីរបានពណ៌នាជម្លោះអ៊ុយក្រែនថា ជាការប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យដោយមេដឹកនាំនៃសម្ព័ន្ធមិត្តរបស់អាមេរិកប្រើភាសាស្រដៀងគ្នានេះ ។

ចូរមើលការអធិប្បាយរបស់គាត់ចុចពីលើពាក្យ ៖ Fox News

Leave a Reply

Your email address will not be published. Required fields are marked *