ផ្សារ​ទំនើបនៅក្នុង​​ប្រទេស​ចិន​ត្រូវកាត់​បន្ថយ​ម៉ោងបើកដំណើរការដោយ​សារ​ការ​ដាច់​ភ្លើង​ដែល​បណ្ដាល​មក​ពី​ការកើនឡើងកម្ដៅ
Breaking News

ផ្សារ​ទំនើបនៅក្នុង​​ប្រទេស​ចិន​ត្រូវកាត់​បន្ថយ​ម៉ោងបើកដំណើរការដោយ​សារ​ការ​ដាច់​ភ្លើង​ដែល​បណ្ដាល​មក​ពី​ការកើនឡើងកម្ដៅ

រដ្ឋាភិបាលចិនបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី 21 ខែសីហាថា ទីក្រុង Chongqing របស់ប្រទេសចិនកំពុងកាត់បន្ថយម៉ោងបើករបស់ផ្សារទំនើប​ចាប់ពីថ្ងៃចន្ទនេះ ដោយសារតែស្ថានភាពផ្គត់ផ្គង់ថាមពល ស្ថិតក្នុងស្ថានភាពបន្ទាន់ដែលបណ្តាលមកពីរលកកំដៅនាពេលថ្មីៗនេះ ។

វិធានការ​នេះ​មាន​ន័យ​ថា​ផ្សារ​ទំនើប​រាប់​សិប​កន្លែង​នៅ​ទូទាំង​ទីក្រុង​ភាគ​និរតី​ត្រូវ​កែសម្រួល​ម៉ោង​ធ្វើ​ការ​ដោយបើកពី​ម៉ោង​៤​ដល់​៩​យប់ ។ គណៈកម្មការសេដ្ឋកិច្ច និងព័ត៌មានទីក្រុង Chongqing បាននិយាយថា ​ ដើម្បី “ធានាបាននូវការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ និងធានានូវតម្រូវការជាមូលដ្ឋានរបស់មហាជន” នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

សេចក្តីជូនដំណឹងបាននិយាយថា វិធានការនេះនឹងបន្តរហូតដល់មានសេចក្ដីប្រកាសបន្ថែមពីអាជ្ញាធរដោយផ្អែកលើសីតុណ្ហភាព និងការផ្គត់ផ្គង់ និងស្ថានភាពតម្រូវការ ។

Leave a Reply

Your email address will not be published. Required fields are marked *