ផ្ទុះបំពង់បង្ហូរឧស្ម័ននៅក្នុងបឹងមួយនៅសហរដ្ឋអាម៉េរិក
Breaking News

ផ្ទុះបំពង់បង្ហូរឧស្ម័ននៅក្នុងបឹងមួយនៅសហរដ្ឋអាម៉េរិក

ឆ្មាំឆ្នេរសមុទ្រអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងឆ្លើយតបទៅនឹងការផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិនៅបឹង Lery ក្នុងរដ្ឋ Louisiana ហើយមិនទាន់មានរបាយការណ៍ស្តីពីការរងរបួស ស្លាប់បាត់បង់ជីវិត ឬការបំពុលនៅពេលនេះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

ឆ្មាំឆ្នេរសមុទ្របានទទួលរបាយការណ៍នៃអគ្គីភ័យដ៏ធំមួយនៅបឹង Lery ​ ។

“បំពង់បង្ហូរឧស្ម័នត្រូវបានធានាសុវត្ថិភាព ខណៈមូលហេតុនៃឧបទ្ទវហេតុនេះនៅតែស្ថិតក្រោមការស៊ើបអង្កេត។”

អ្នកនាំពាក្យនៅនាយកដ្ឋានធនធានធម្មជាតិរដ្ឋ Louisiana បាននិយាយនៅក្នុងអ៊ីមែលថា ​ក្រុមហ៊ុន High Point Gas Transmission, LLC គឺជាប្រតិបត្តិករនៃបំពង់បង្ហូរឧស្ម័ន ។

Leave a Reply

Your email address will not be published. Required fields are marked *