ប្រេស៊ីលហាមឃាត់មិនឱ្យលក់ iPhone រហូតទាល់តែ Apple ភ្ជាប់មកជាមួយនូវឆ្នាំងសាក
Breaking News

ប្រេស៊ីលហាមឃាត់មិនឱ្យលក់ iPhone រហូតទាល់តែ Apple ភ្ជាប់មកជាមួយនូវឆ្នាំងសាក

ក្រសួងយុត្តិធម៌របស់ប្រទេសប្រេស៊ីល បានសម្រេចហាមឃាត់មិនឱ្យលក់ផលិតផល iPhone នៅក្នុងប្រទេសរបស់ខ្លួន រហូតទាល់តែក្រុមហ៊ុន Apple រួមបញ្ចូលនូវ “ឆ្នាំងសាក” ភ្ជាប់នៅក្នុងប្រអប់មកផងដែរ ។

ក្រសួងយុត្តិធម៌ និងសុវត្ថិភាពសាធារណៈ របស់ប្រទេសប្រេស៊ីល (MJSP) អះអាងថា ការលក់ទូរស័ព្ទដែកមិនមានឆ្នាំងសាកភ្ជាប់មកជាមួយ គឺដូចទៅនឹងការលក់ “ផលិតផលមិនពេញលេញ” ។

ទីភ្នាក់ងារការពារអ្នកប្រើប្រាស់របស់ប្រទេសប្រេស៊ីល (National Consumer Secretariat – Senacon) បានបើកការស៊ើបអង្កេតកាលពីឆ្នាំមុន បន្ទាប់ពីមានពលរដ្ឋជាច្រើនដាក់ពាក្យប្តឹងក្រុមហ៊ុន Apple ពីបទលក់ទូរស័ព្ទដោយមិនភ្ជាប់មកជាមួយនូវឆ្នាំងសាក ។

Apple បានបញ្ជាក់ថា ក្រុមហ៊ុនមិនផ្តល់ឆ្នាំងសាកភ្ជាប់មកជាមួយទូរស័ព្ទព្រោះ “គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព” ប៉ុន្តែ Senacon បានរកឃើញថា Apple កំពុងរុញបន្ទុកដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកឆ្នាំងសាកដោយខ្លួនឯង ។

Leave a Reply

Your email address will not be published. Required fields are marked *