ប្រាក់យន់របស់ចិនបានវ៉ាដាច់ប្រាក់អឺរ៉ូក្លាយជារូបិយប័ណ្ណដែលត្រូវប្រើប្រាស់ច្រើនជាងគេទីពីររបស់ពិភពលោកសម្រាប់ការទូទាត់ពាណិជ្ជកម្ម តាមពីក្រោយប្រាក់ដុល្លារអាម៉េរិក។
China Economic World

ប្រាក់យន់របស់ចិនបានវ៉ាដាច់ប្រាក់អឺរ៉ូក្លាយជារូបិយប័ណ្ណដែលត្រូវប្រើប្រាស់ច្រើនជាងគេទីពីររបស់ពិភពលោកសម្រាប់ការទូទាត់ពាណិជ្ជកម្ម តាមពីក្រោយប្រាក់ដុល្លារអាម៉េរិក។

យោងតាមទិន្នន័យពីប្រព័ន្ធ SWIFT អន្តរជាតិបានឱ្យដឹងថា ប្រាក់យន់បានវ៉ាដាច់ប្រាក់អឺរ៉ូ ហើយជាលើកដំបូងបានក្លាយជារូបិយប័ណ្ណសំខាន់ទីពីរដែលត្រូវបានប្រើនៅក្នុងការដោះដូរពាណិជ្ជកម្ម ។

ចំណែកនៃរូបិយប័ណ្ណចិនក្នុងការទូទាត់អន្តរជាតិបានកើនឡើងពី ៤,៨២% ក្នុងខែសីហា ឆ្នាំ ២០២៣ ដល់ ៥,៨% ក្នុងខែកញ្ញា ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ។ ប្រាក់ដុល្លារនៅតែរក្សាតំណែងលេខ១របស់ខ្លួន ដោយនៅក្នុងខែកញ្ញាចំណែកនៃរូបិយប័ណ្ណដុល្លារក្នុងការទូទាត់អន្តរជាតិគឺ ៨៤,១៥% បើប្រៀបធៀបទៅនឹង ៨៣,៩៥% កាលពីមួយខែមុន ។

ប្រាក់អឺរ៉ូជាប់ចំណាត់ថ្នាក់លេខ ៣ រូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតក្នុងការទូទាត់អន្តរជាតិ ។ នៅក្នុងខែកញ្ញាចំណែកនៃរូបិយប័ណ្ណអ៊ឺរ៉ូក្នុងការទូទាត់អន្តរជាតិបានធ្លាក់ចុះដល់ ៥,៤៣% ពី ៦,៤៣% នៅក្នុងខែសីហា។

ប្រាក់យ៉េនរបស់ជប៉ុនជាប់ចំណាត់ថ្នាក់ទី ៤ ជាមួយនឹងចំណែករបស់ខ្លួនកើនឡើងពី ១,២៨% ក្នុងខែសីហា ដល់ ១,៤% ក្នុងខែកញ្ញា។

Leave a Reply

Your email address will not be published. Required fields are marked *