ប្រាក់បញ្ញើនៅធនាគារអាម៉េរិកបានធ្លាក់ចុះ ៥៤ ពាន់លានដុល្លារក្នុងមួយសប្តាហ៍មុនពេលធនាគារអាម៉េរិកធំជាងគេទី១៦ ​ដួលរលំ
Economic USA

ប្រាក់បញ្ញើនៅធនាគារអាម៉េរិកបានធ្លាក់ចុះ ៥៤ ពាន់លានដុល្លារក្នុងមួយសប្តាហ៍មុនពេលធនាគារអាម៉េរិកធំជាងគេទី១៦ ​ដួលរលំ

បើតាមតួលេខនៃការដាក់ប្រាក់បញ្ញើទៅកាន់ធនាគារអាម៉េរិកប្រចាំសប្ដាហ៍បានបង្ហាញថា ការដាក់ប្រាក់ បញ្ញើទៅកាន់ធនាគារបានធ្លាក់ចុះអស់ចំនួន ៥៤.៤ ពាន់លានដុល្លារដែលនៅសល់ត្រឹមចំនួន ១៧.៦ ពាន់ពាន់លានដុល្លារ។ នេះជាតួលេខនៅមួយសប្តាហ៍មុនការដួលរលំរបស់ធនាគារចំនួនបីដែលបាន បង្កឲ្យមានភាពចលាចលផ្នែកហិរញ្ញវត្ថុទូទាំងពិភពលោក។

មនុស្សជាច្រើនមានការព្រួយបារម្ភថា អ្នកដាក់ប្រាក់បញ្ញើនឹងផ្ទេរប្រាក់ពួកគេចេញពីធនាគារដើម្បីការពារខ្លួនពីការដួលរលំរបស់ធនាគារបន្ថែមទៀត ឬស្វែងរកវិធីទទួលបានប្រាក់ចំណេញបន្ថែមពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលដែលបានជំរុញឲ្យធនាគារនានាកាន់តែច្រើនមានបញ្ហា។ ការព្រួយបារម្ភមួយទៀតគឺថា ធនាគារនឹងរឹតបន្តឹងស្តង់ដារសម្រាប់ការផ្តល់ប្រាក់កម្ចី ដោយសារពួកគេត្រូវការពង្រឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ ដែលវានឹងរារាំងលំហូរនៃប្រាក់កម្ចីដែលជួយឲ្យសេដ្ឋកិច្ចរីកចម្រើន ហើយប៉ុន្មានសប្តាហ៍កន្លងមកនេះក៏មានសញ្ញាពីការធ្លាក់ចុះនៃកំណើនឥណទានរួចទៅហើយ ។

ប្រភព ៖ Bloomberg

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *